We TV Cambodia

ខេត្តសៀមរាប នឹងអនុវត្តគម្រោង Smart Cities ក្នុងពេលឆាប់ៗនេះ

ខេត្តសៀមរាប នឹងអនុវត្តគម្រោង Smart Cities ក្នុងពេលឆាប់ៗនេះ

ដោយ៖ពេជ្រ

រូបភាព អាជ្ញាធរអប្សរា

 

អគ្គនាយករងអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ ជួបគណៈប្រតិភូតំណាងអង្គការ JICA ដើម្បីធ្វើបទបង្ហាញមូលដ្ឋានសិក្សាថ្នាក់ដំបូងនៃគម្រោង Smart Cities ជូនដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា។

ចំពោះគម្រោង Smart Cities ខេត្តសៀមរាបចែកជាបីតំបន់ រួមមានតំបន់ក្រុង តំបន់បេតិកភណ្ឌ និងតំបន់ទ្លេសាប ក្នុងគោលដៅលើកកម្ពស់សន្តិសុខ ការគ្រប់គ្រងសំរាម ការដឹកជញ្ជូន ទេសចរណ៍។ នាពេលអនាគតគម្រោងនេះនឹងបង្កើតគណៈកម្មការតម្រង់ទិស និងក្រុមការងារ តម្រូវឱ្យមានសមាសភាពចម្រុះដែលពាក់ព័ន្ធចូលរួម ហើយអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាបធ្វើការ ដែលគម្រោងនឹងចាប់ផ្តើមអនុវត្តពីខែមិនា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០៣១ ខាងមុខ។

ជាការឆ្លើយតប អាជ្ញាធរជាតិអប្សរា បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA។ ប៉ុន្តែ ប្រសិនជាគម្រោងនេះទៅដល់ក្នុងតំបន់អង្គរ ហើយជាក់ស្តែងមានផលប៉ះពាល់ខ្លាំង ត្រូវស្នើសុំទៅយន្តការអាយស៊ីស៊ី-អង្គរ ដើម្បីសម្រេច៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

Related Articles