We TV Cambodia

ខេត្តសៀមរាបបញ្ជាក់ពីស្ថានភាពអ្នកជាប់ពាក់ពន្ធ័ព្រឹត្តការណ៏សហគមន៏២៨វិច្ឆិកាចំនួន៥២៦

ខេត្តសៀមរាបបញ្ជាក់ពីស្ថានភាពអ្នកជាប់ពាក់ពន្ធ័ព្រឹត្តការណ៏សហគមន៏២៨វិច្ឆិកាចំនួន៥២៦

គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ យោងតាមគេហទំព័ហ្វេសប៊ុកផ្លូវការរបស់វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ​ប្រធានមន្ទីរសុខាភិបាលបានសសេរថា សំណាកអ្នកពាក់ពន្ធ័ព្រឹត្តិការណ៏២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ​គឺលទ្ធផលអវិជ្ជមានទាំងអស់។  ប៉ុន្តែលោក ក្រុស សារ៉ាត់ ទទូចឲ្យមានការបន្តធ្វើច័ត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ឲ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។ ដោយឡែកនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ដោយបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០៤នាក់ថែមទៀត នៅរាជធានីភ្នំពេញ ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្នុងនោះ ៖ ១. បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ , ២. ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ , ៣. កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ និង ៤៖ បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដូច្នេះគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៩.៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ប្រភព៖ ប្រធានមន្ទីពត៏មានខេត្តសៀមរាប

អត្ថបទដោយ៖ ពិសី

Related Articles