We TV Cambodia

ខេត្តសៀមរាបនឹងមាន រោងចក្រច្នៃសំរាមដើម្បីផលិតទៅជាថាមពលអគ្គិសនី

ខេត្តសៀមរាបនឹងមាន រោងចក្រច្នៃសំរាមដើម្បីផលិតទៅជាថាមពលអគ្គិសនី

ដោយ៖ ពេជ្រ

សៀមរាប៖​ ខេត្តសៀមរាបនឹងមាន រោងចក្រច្នៃសំរាមដើម្បីផលិតទៅជាថាមពលអគ្គិសនីនាពេលឆាប់ៗនេះ ក្រោមការសហការពីក្រុមហ៊ុន​វិនិយោគ​កែច្នៃ សំរាម​ទៅជា​ឋា​ម​ពល​អគ្គីសនី​សា ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន។ នេះបើតាមអភិបាលខេត្ត​សៀមរាប កាលពីថ្ងៃ២១ កក្កដា ឆ្នាំ២០២០។

ខេត្តសៀមរាបនឹងមាន រោងចក្រ​ដុត​សំរាម ដើម្បី​ផលិត​ទៅជា​ឋា​ម​ពល អគ្គិសនី​ ដែលមានក្រុមហ៊ុន MIZUDA ជា​ក្រុមហ៊ុន​វិនិយោគ​កែច្នៃ សំរាម​ទៅជា​ឋា​ម​ពល​អគ្គីសនី​សា ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន សហការ ស្តីពី​គម្រោង​សាងសង់​រោងចក្រ​ដុត​សំរាម ដើម្បី​ផលិត​ទៅជា​ឋា​ម​ពល អគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅ​ខេត្តសៀមរាប​។​

បើយោងតាមរបាយការណ៍បានឱ្យដឹងថា សំរាម​នៅក្នុង​ក្រុង​សៀមរាប​បច្ចុប្បន្ន នេះ​មាន​ប្រមាណ​ជាង​៤៨០​តោន ក្នុង​១​ថ្ងៃ ហើយ​នៅ​ឆ្នាំ​២០២២ អាច​នឹង​កើន​ដល់​៦០០​តោន ក្នុង​១​ថ្ងៃ បើ​គិត​រហូតដល់​ឆ្នាំ​២០៣៥ ការប៉ាន់ប្រមាណ​ដែល​ផ្អែកទៅលើ​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​ភ្ញៀវទេសចរ​ផង​នោះ ក្នុង​១​ថ្ងៃ សំរាម​ក្នុង​ក្រុង​សៀមរាប អាចមាន​ដល់ ជាង​១០០០​តោន​។

​ក្រុមហ៊ុន MIZUDA របស់​ចិន បានបញ្ជាក់ថា ក្នុង​១​ឆ្នាំ រោងចក្រ​នេះ មាន​តម្រូវការ​សំរាម​ប្រមាណ​ជា​២១​ម៉ឺន​តោន និង​អាច​បំ​លែង ជា​ឋា​ម​ពល​អគ្គិសនី ផ្គត់ផ្គង់ បាន​ប្រមាណ​ជា​៧៥​ម៉ឺន​គីឡូវ៉ាត់ម៉ោង ក្នុង​កម្លាំង អានុភាព​១២​មេកា​វ៉ា​ត់ គឺ​ស្មើនឹង ប្រហែល​១០​ភាគរយ នៃ​តម្រូវការ​ផ្គត់ផ្គង់​ក្នុង ក្រុង​សៀមរាប បច្ចុប្បន្ន​  ក្រុមហ៊ុន​បាន​សិក្សា​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ និង​បានបញ្ចប់​កាលពីមុន​ខែធ្នូ​ឆ្នាំ​២០១៩​កន្លងទៅ​។

​សូមជម្រាបដែរថា នៅក្នុង​បទ​បង្ហាញ​នេះ ក៏មាន​ការទទួលស្គាល់​អំពី​បច្ចេកទេស និង​ការផ្តល់ អត្ថប្រយោជន៍​នៃ​ប្រតិបត្តិការ របស់​រោងចក្រ​ដុត​សំរាម​មួយ​នេះ ដែល​វា​មាន​គុណភាព មិន​បន្សល់​ផលប៉ះពាល់​បរិស្ថាន ក្រោយ​ការផលិត​ឋា​ម​ពល​អគ្គិសនី​នោះ​ដែរ៕

ប្រភព៖ AKP

Related Articles