We TV Cambodia

ខេត្តព្រះសីហនុទទួលបានការវិនិយោគប្រមាណ ៧ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ

ខេត្តព្រះសីហនុទទួលបានការវិនិយោគប្រមាណ ៧ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ
ខេត្តព្រះសីហនុបច្ចប្បន្ន (ប្រភព៖ FB: HEANG)

យោងតាមប្រសាសន៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែមិថុនានេះ បានឲ្យដឹងថា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុទទួលបានការវិនិយោគលើវិស័យសំណង់ប្រមាណជាង ៧ពាន់លានដុល្លារ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ (ប្រភព៖ ក្រសួងព័ត៌មាន)

លោកបន្តថា ទឹកប្រាក់វិនិយោគជាង ៧ពាន់លានដុល្លារនេះ បើគិតជាគម្រោងស្មើនឹង ១,៣៥៥គម្រោង ស្ថិតលើផ្ទៃក្រឡាចំនួន ១៣,១០៧,២០៩ម៉ែត្រក្រឡា ហើយគម្រោងទាំងអស់នេះបានជួយជម្រុញឲ្យខេត្តព្រះសីហនុកាន់តែភាពទាក់ទាញ និងការអភិវឌ្ឍបន្ថែមទៀត។ ជាពិសេសនោះគឺវាបានបង្ហាញទៅកាន់អ្នកវិនិយោគពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងទាញទាក់ឲ្យពួកគេមកវិនិយោគនៅខេត្តនេះបន្តទៀត។

ខេត្តព្រះសីហនុបច្ចប្បន្ន (ប្រភព៖ FB: HEANG)

លើសពីនេះទៅទៀត ឯកឧត្តម ក៏បានបន្ថែមថា រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនទៀតក្នុងខេត្តព្រះសីហនុកំពុងតែរៀបចំដំណើរការ និងកំពុងបន្តការសាងសង់ ហើយវានឹងអាចផ្ដល់ការងារជាច្រើនដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុងខត្តព្រះសីហនុផ្ទាល់តែម្ដង។

ផ្លូវស្ថាបនាថ្មីក្នុងខេត្តព្រះសីហនុ (ប្រភព៖ Google)

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានសាងសង់ផ្លូវថ្មីចំនួន ៣៤ខ្សែក្នុងខេត្តនេះ ហើយផ្លូវថ្មីនេះដែរ នឹងជួយលើកមុខខេត្តព្រះសីហនុឲ្យកាន់តែអស្ចារ្យថែមទៀត ជាពិសេសក្រៅពីជួយទាក់ទាញអ្នកវិនិយោគទុន វាក៏នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្តនៅខេត្តនេះកាន់តែច្រើនឡើងផងដែរ។

គំរូស្ថាបនារង្វង់មូលថ្មីក្នុងខេត្តព្រះសីហនុ (ប្រភព៖ Google)
ការស្ថាបនាផ្លូវថ្មីក្នុងខេត្តព្រះសីហនុ (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles