We TV Cambodia

ខេត្តព្រះសីហនុចាប់ផ្ដើមអនុវត្តវិធានការ ផាកពិន័យអ្នកបោះចោលសំរាម ពី ២ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល

ខេត្តព្រះសីហនុចាប់ផ្ដើមអនុវត្តវិធានការ ផាកពិន័យអ្នកបោះចោលសំរាម ពី ២ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ព្រះសីហនុ៖ ខេត្តព្រះសីហនុបានចាប់ផ្ដើមអនុវត្តវិធានការ ផាកពិន័យអ្នកបោះចោលសំរាម ពី ២ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ចំពោះជនណាដែលបោះចោលសំរាមផ្ដេសផ្ដាសនៅតាមទីសាធារណ ពិសេសគឺនៅតាមសួនច្បារតំបន់ឆ្នេរ។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ ឆ្លាក់អក្សរលើថ្មម៉ាប ដាក់តាមសួនច្បារតំបន់ឆ្នេរ “ហាមបោះចោលសំរាម” ប្រសិនបើមានករណីរំលោភ បំពាន និងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០រៀល ។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ សូមចូលរួមសហការថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា៕

 

Related Articles