We TV Cambodia

ខេត្តបាត់ដំបងទទួលបានចំណូលជាង ៦លានដុល្លារពីភ្ញៀវទេសចរណ៍ត្រឹមរយៈពេល ៥ថ្ងៃ

ខេត្តបាត់ដំបងទទួលបានចំណូលជាង ៦លានដុល្លារពីភ្ញៀវទេសចរណ៍ត្រឹមរយៈពេល ៥ថ្ងៃ
ភ្ញៀវទេសចរណ៍ទៅកំសាន្តខេត្តបាត់ដំបង (ប្រភព៖ info.gov)

ខេត្តបាត់ដំបងទទួលបានចំណូលជាង ៦លានដុល្លារពីភ្ញៀវទេសចរណ៍ត្រឹមរយៈពេល ៥ថ្ងៃនៃការឈប់សម្រាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ខណៈភ្ញៀវទេសចរណ៍ទៅកំសាន្តក្នុងខេត្តនេះមានជាង ១៣ម៉ឺននាក់។

ភ្ញៀវទេសចរណ៍ទៅកំសាន្តខេត្តបាត់ដំបង (ប្រភព៖ info.gov)

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃឈប់សម្រាកសងជំនួសថ្ងៃចូលឆ្នាំខ្មែរនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀទេសចរណ៍សរុបbanចំនួន ១៣៣,៣៤៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១៣២ç៥២៤នាក់និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៨២៥នាក់ ដែលទទួលបានចំណូលសរុប ៦,៦៩២,២០០ដុល្លារ។

ភ្ញៀវទេសចរណ៍ទៅកំសាន្តខេត្តបាត់ដំបង (ប្រភព៖ info.gov)

ថ្វីត្បិតត្រឹមរយៈពេល ៥ថ្ងៃមានភ្ញៀវទៅកំសាន្តរហូតដល់ជាង ១៣ម៉ឺននាក់ពិតមែន ប៉ុន្តែមន្ទីរទេសចរណ៍បានសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ពន្ធ័ចុះផ្សព្វផ្សាយនិងធ្វើការណែនាំទៅដល់ម្ចាស់រមណីយដ្ឋាន ព្រមទាំងភ្ញៀវទេសចរ ដែលទៅកម្សាន្តត្រូវឱ្យអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ភ្ញៀវទេសចរណ៍ទៅកំសាន្តខេត្តបាត់ដំបង (ប្រភព៖ info.gov)

សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវចូលចិត្តទៅលេងកម្សាន្តមានដូចជា៖ រមណីយដ្ឋានប្រាសាទបាណន់ ភ្នំសំពៅ ប្រាសាទឯកភ្នំ ប្រាសាទបាសែត អាងកំពីងពួយ ទឹកធ្លាក់ចំការស្វាយ ស្ទឹងថ្មដាចំការធុរេន ទឹកធ្លាក់ ៥៣ភ្នំព្រឹក នគរជុំភ្នំព្រឹក ភ្នំកំពូល ចំការទុរេនអូរតង ស្ទឹងថ្វាក ទឹកធ្លាក់អូរជាំ ល្អាងភ្នំប្រាំពីរ ផ្ទះផ្កា មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់ជាដើម។

អត្ថបទដោយ៖ Nevin

Related Articles