We TV Cambodia

ខេត្តបន្ទាយមានជ័យ បង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលព្រំដែនកម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ បង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលព្រំដែនកម្ពុជា-ថៃ

ដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់អាជ្ញាធរពាក់ព័ន្ធតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឲ្យពង្រឹងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន។

បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹងបង្កើនការយក ចិត្តទុកដាក់ ថែមទៀតក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្នុងសហគមន៍ ក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃនោះ។

ទន្ទឹមនឹងនេះ​ ក៏មានដាក់វិធានការបន្ថែមពង្រឹងការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋត្រឡប់ចេញចូលមកពីប្រទេសថៃឱ្យបានហ្មត់ចត់តឹងរឹងឆ្លើយតបអនុវត្តន៍បន្ទាន់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍នោះ។

ដោយឡែក ចំពោះពលរដ្ឋត្រឡប់មក ពីប្រទេសថៃក្នុងនាមគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ខេត្ត ដែលមានក្រុមការងារនៅ ប្រចាំការតាមច្រកព្រំដែន និងទីតាំងចត្តាឡីស័កបានរៀបចំរួចជាស្រេច ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល៕

 

 

 

Related Articles