We TV Cambodia

ខេត្តកំពតទទួលបានការវិនិយោគខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ

ខេត្តកំពតទទួលបានការវិនិយោគខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតទទួលបានការវិនិយោគខ្លាំងពីបណ្ដាវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ហើយការណ៍ដែលវិនិយោគិនសម្រុកមកវិនិយោគក្នុងកំពតនេះដែរ ដោយសារខេត្តនេះមានសក្ដានុពលខ្លាំង និងផ្ដល់​ឱកាសចំណេញច្រើនត្រឡប់ទៅវិញ។

ខេត្តកំពត (ប្រភព៖ internet)

ក្រុមហ៊ុនដែលមកវិនិយោគក្នុងខេត្តកំពតភាគច្រើន គឺផ្ដោតទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍នៅជាប់មាត់សមុទ្រ ដោយសារតែរយៈពេលចុងក្រោយនេះ ខេត្តកំពតមានភាពលេចធ្លោខ្លាំងខាងវិស័យទេសចរណ៍។

ជាមួយគ្នានេះ ក៏មានដែរការវិនិយោគលើសណ្ឋាគារខ្នាតតូច, ផ្ទះសំណាក់, បឹងហ្គាឡូ, ផ្ទះលម្ហែកាយ, ការកែច្នៃរតំបន់ធម្មជាតិ ទៅជារមណីយដ្ឋាន និងការបង្កើតរមណីយដ្ឋានសិប្បនិម្មិតជាដើម ដែលធ្វើឲ្យខេត្តនេះកាន់តែមានសឲសក្តានុពលថែយមយកម្រិតទៀត។

ការបង្កើតឆ្នេរក្នុងខេត្តកំពត (ប្រភព៖ internet)

លើសពីនេះទៅទៀត ខេត្តកំពតបានទទួលគម្រោងរបស់រដ្ឋាភិបាលជាច្រើនដូចជា កំពង់ផែទឹកជ្រៅ, ការអភិវឌ្ឍតំបន់ឆ្នេរ, ស្ពាន និងកំពង់ផែទេសចរណ៍ជាដើម។ ពិសេសគឺ ខេត្តនេះមានប្រជាជនជាង ៦០ម៉ឺននាក់ ដែលផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុនផ្សេងៗក្នុងការជ្រើសើសធនធានមនុស្ស។

ខេត្តកំពត

សូមជម្រាបថា កាលពីកំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំនាពេលកន្លងទៅ ខេត្តកំពតទទួលភ្ញៀវទេសចរណ៍បាន ១៨០,៧៥៤នាក់ ស្ថិតក្នុងលំដាប់ទី២ ជាខេត្តដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេបន្ទាប់ពីខេត្តសៀមរាបដែលមានចំនួន ២១៤,០៤៧នាក់។

អត្ថបទដោយ៖ Nevin

Related Articles