We TV Cambodia

ខេត្តកំពង់ស្ពឺ បង្ហាញសក្តានុពលទាក់ទាញក្រុមហ៊ុនចិនបោះទុនរាប់លានបង្កើតរោងចក្រផលិតដែក

ខេត្តកំពង់ស្ពឺ បង្ហាញសក្តានុពលទាក់ទាញក្រុមហ៊ុនចិនបោះទុនរាប់លានបង្កើតរោងចក្រផលិតដែក

ប៉ុន្មានឆ្នាំចុងក្រោយនេះ កំពង់ស្ពឺត្រូវបានចាត់ទុកជាខេត្តមួយដែលពេញដោយសក្តានុពលក្នុងការវិនិយោគ និងអភិវឌ្ឍន៍ ស្របពេលបណ្ដុំរោងចក្រសហគ្រាស និងគម្រោងដីឡូតិ៍ជាច្រើន កំពុងលេចមុខឡើងក្នុងខេត្តនេះ។

ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺទើបតែបានទាក់ទាញក្រុមហ៊ុនចិន Hong De Sheng (Cambodia) ឲ្យបោះទុនវិនិយោគប្រមាណ ១៧លានដុល្លារក្នុងការបង្កើតរោងចក្រផលិតដែកចេញពីអេតចាយមួយកន្លែងក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ និងគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២០នេះ។

សូមជម្រាបថា ក្រុមហ៊ុនផលិតដែកចេញពីអេតចាយនេះ មានសមត្ថភាពអាចផលិតដែកបានប្រមាណ ៥០ម៉ឺនតោនក្នុងមួយឆ្នាំ (ក្នុងដំណាក់កាលដំបូង) ដែលវានឹងជួយជម្រុញវិស័យសំណង់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខបានរហ័សផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles