We TV Cambodia

ខេត្តកំពង់ចាមបង្កបង្កើនផលស្រូវរដូវវស្សាបានជិត ៨ មុឺន ហិកតា

ខេត្តកំពង់ចាមបង្កបង្កើនផលស្រូវរដូវវស្សាបានជិត ៨ មុឺន ហិកតា

ដោយ៖ពេជ្រ

កំពង់ចាម៖ នារដូវវស្សាឆ្នាំនេះ ខេត្តកំពង់ចាមបានសម្រេចបង្កបង្កើនផលស្រូវវស្សាបាន៧២ ៧០១ ហិកតា ស្មើនឹង ៨៤,០៩% នៃផែនការ ៨៦ ៤៦១ ហិកតា។​នេះបើតាមទំព័រហ្វេសប៊ុក របស់ឯកឧត្តម វេង សាខុន ថ្ងៃ ២៨ កក្កដា​ ឆ្នាំំ២០២០។

ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅខេត្តកំពង់ចាម សម្រេចបាន ៧២ ៧០១ ហិកតា ស្មើនឹង ៨៤,០៩% នៃផែនការ ៨៦ ៤៦១ ហិកតា ក្នុងនោះមានស្រូវស្រាល ៣៥ ៥៣២ ហិកតា ស្មើនឹង ២០៣,៩៧%នៃផែនការ ១៧ ៤២០ ហិកតា, ស្រូវបង្កើនរដូវ អនុវត្តបាន ១២ ០១០ ហិកតា ស្មើនឹង ១២៥,៧៧% នៃផែនការ ៩ ៥៤៩ ហ.ត), ស្រូវកណ្តាល អនុវត្តបាន ១៨ ៨៧៤ ហិកតាស្មើនឹង ៥៨,៧១% នៃផែនការ៣២ ១៥០ហិកតា, ស្រូវធ្ងន់ អនុវត្តបាន: ១៨ ២៩៥ ហិកតា ស្មើនឹង ៤៩,៥៩% នៃផែនការ ៣៦ ៨៩១ ហិកតា ។
ទន្ទឹមនឹងនេះ ចំពោះការប្រមូលផលស្រូវស្រាលបង្កើនរដូវ សម្រេចបានចំនួន ៤៨៦ ហិកតា ដោយទទួលបានបរិមាណផល ១៩៧១ តោន។
ដោយឡែក ក៏មានផ្ទៃដីប៉ះពាល់ដោយគ្រោះរាំងស្ងួតសរុបចំនួន ៤ ៩២៥ ហិកតា នៅស្រុកបាធាយចំនួន ៤ ១៤៥ ហិកតា ស្រុកជើងព្រៃ ៥៥៣ ហិកតា  និងស្រុកព្រៃឈរ ២២៧ ហិកតា។
ជាមួយគ្នានេះដែរ ដំណាំឧស្សាហកម្ម និងសាកវប្បកម្ម រដូវវស្សា សម្រេចបាន ៤២ ៥៧២ ហិកតា ស្មើនឹង ៨៥,៧៧ % នៃផែនការ ៤៩ ៦៣៣ ហិកតាក្នុងនោះមាន ពោត ដំឡូងឈើ សណ្តែកបាយ សណ្តែកដី ល្ង អំពៅ និងបន្លែគ្រប់មុខ ផងដែរ៕

Related Articles