We TV Cambodia

ខេត្តកោះកុងកំពុងក្លាយជាមុខព្រួញថ្មីមួយរបស់វិនិយោគិនចិន

ខេត្តកោះកុងកំពុងក្លាយជាមុខព្រួញថ្មីមួយរបស់វិនិយោគិនចិន
គម្រោងព្រលានយន្តហោះអន្តរជាតិក្នុងស្រុកគីរីសាគរ (ប្រភព៖ FB)

ខេត្តកោះកុងកំពុងក្លាយជាមុខព្រួញវិនិយោគថ្មីមួយរបស់វិនិយោគិនចិន បន្ទាប់ពីខេត្តព្រះសីហនុ ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាននិងកំពុងត្រូវបានសាងសង់ជាបន្តបន្ទាប់ ពិសេសក្នុងតំបន់ដែលអាចអភិវឌ្ឍន៍គម្រោងធំៗបាន។

គម្រោងព្រលានយន្តហោះអន្តរជាតិក្នុងស្រុកគីរីសាគរ (ប្រភព៖ FB)

ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងធំៗជាច្រើនរបស់ក្រុមហ៊ុនចិន ដែលមានតម្លៃរាប់ពាន់លានដុល្លារបានលេចរូបរាងឡើងក្នុងខេត្តជាប់សមុទ្រមួយនេះ ដោយក្នុងនោះរួមមាន៖ ព្រលានយន្តហោះអន្តរជាតិ, សណ្ឋាគារលំដាប់ផ្កាយ៥, កាស៊ីណូ, រោងចក្រអគ្គិសនីធ្យូងថ្ម, ទំនប់វារីអគ្កិសនី, និងតំបន់ទេសចរណ៍ផ្សេងៗទៀតក្នុងខេត្តកោះកុង។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិក្នុងស្រុកគិរីសាគរដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណ ៣,៨ពាន់លានដុល្លារអាមេរិក នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ខាងមុខនេះ

តំបន់ទេសចរណ៍តារាសាគរ (ប្រភព៖ visit cambodia)

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនចិនមួយឈ្មោះ Sinostreel បានសហការជាមួយក្រុមហ៊ុន Royal Group របស់ឧកញ៉ា គិត ម៉េង ក្នុងការសាងសង់រោងចក្រអគ្គិសនធ្យូងថ្ថកម្លាំង ៧០០មេហ្គាវ៉ាត់ ស្ថិតក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ ភូមិសាស្រ្តភូមិថ្មស និងភូមិចម្លងគោ នៃឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

គម្រោងសាងសង់រោងចក្រធ្យូងថ្មក្នុងខេត្តកោះកុង (ប្រភព៖ internet)

សូមជម្រាបថា ខេត្តកោះកុងកំពុងប្រែក្លាយមុខមាត់ថ្មី ក្រោមគម្រោងវិនិយោគជាច្រើនរបស់ចិនលើ​​ដី​សម្បទានពីរាជរដ្ឋាភិបាល​កម្ពុជាលើ​ផ្ទៃដី​សរុប ៤៥,០០០ម៉ឺន​ហិកតា និងមានទំហំវិនិយោគរាប់ពាន់លានដុល្លារ ហើយភាគច្រើនជាគម្រោងធំៗ។​

អត្ថបទដោយ៖ Nevin

Related Articles