We TV Cambodia

ខេត្តកែបកំពុងតែទាក់ទាញការវិនិយោគខ្លាំងក្នុងឆ្នាំ២០២០នេះ ទោះបីមានវិបត្តិ COVID-19 ក៏ដោយ

ខេត្តកែបកំពុងតែទាក់ទាញការវិនិយោគខ្លាំងក្នុងឆ្នាំ២០២០នេះ ទោះបីមានវិបត្តិ COVID-19 ក៏ដោយ
ខេត្តកែប (ប្រភព៖ Google)

ខេត្តកែបកំពុងតែទាក់ទាញអ្នកវិនិយោគកាន់តែខ្លាំងក្នុងឆ្នាំ២០២០នេះ ក្រោយពេលដែលរដ្ឋាភិបាលបានប្រកាសពង្រីក​វិសាលភាព​តំបន់​កម្សាន្ត​នៅតាម​តំបន់ឆ្នេរ និង​កោះ​មួយចំនួនទៀត​នៅក្នុង​ខេត្ត​មួយ​នេះ ទោះបីជាស្ថានភាព COVID-19 នៅទូទាំងពិភពមិនទាន់បញ្ចប់ក្ដី។

ខេត្តកែប (ប្រភព៖ Google)

បើតាមលោក ចក់ ស៊ី​ណាត អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Kraty Realthy Co,.Ltd បានឲ្យដឹងថា ក្រោយពលដែលរដ្ឋាភិបាលបានប្រកាសពង្រីក​វិសាលភាព​តំបន់​កម្សាន្ត​នៅក្នុងខេត្តនេះ វិស័យអចលនទ្រព្យ និងការទិញ លក់ដីធ្លីកាន់តែមានការរីកចម្រើនខ្លាំងជាមុនថែមទៀត។ មិនតែប៉ុណ្ណោះ វិស័យដីធ្លីក្នុងខេត្តនេះគឺជាការវិនិយោគបែបយូរអង្វែង ដោយមិនសូវមានការទិញដីរួចពុះជាឡូតិ៍លក់នោះទេ។

ខេត្តកែប (ប្រភព៖ Google)

ជាមួយគ្នានេះដែរ វិនិយោគធំៗដែលបានចាប់អារម្មណ៍មកវិនិយោគក្នុងខេត្តនេះ គឺភាគច្រើនចាការវិនិយោគលើមណ្ឌល​កម្សាន្ត ដូចជា​តំបន់​ទេសចរណ៍​កែច្នៃ និង​តំបន់​លំនៅដ្ឋាន​បែប​លំហែរ​កាយ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ឬ​សម្រាប់​ដាក់លក់​ក្នុងតម្លៃ​ថ្លៃ​ក្រោយ​បញ្ចប់​ការសាងសង់​រួចរាល់ជាដើម។

ខេត្តកែប (ប្រភព៖ Google)

លោក ចក់ ស៊ី​ណាត ក៏បានបន្ថែមទៀតថា តម្លៃដីក្នុងខេត្តជាប់សមុទ្រមួយនេះ នៅតែអាចរក្សាតម្លៃបានប្រហែល ១០០០ដុល្លារក្នុងមួយម៉ែត្រក្រឡាដដែល ចំណែកតំបន់ខ្លះក៏មានតម្លៃថ្លៃជាងនេះផងដែរ ដោយអាស្រ័យទៅតាមទីតាំង និងតម្រូវការជាក់ស្ដែងរបស់អ្នកវិនិយោគ។

ខេត្តកែប (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ​រាជរដ្ឋាភិបាល​បានដាក់ខេត្តកែប ជាគោលដៅ​ទេសចរណ៍​សម្រាកលំហែ​ក​ម្សា​ន្តប្រណិត​កម្រិត​ខ្ពស់ ខណៈ​បច្ចុប្បន្ននេះ​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​កក្កដា ឆ្នាំ២០២០ ហើយ​អាច​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​នៅ​ខែសីហា ឆ្នាំ២០២០ ខាងមុខនេះផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles