We TV Cambodia

ខេត្ដសៀមរាប នឹងមានសួនកេសរកូលព្រៃ និង រចនាសម្ព័ន្ធចម្រុះលើផ្ទៃដី២០២០ហិកតា

ខេត្ដសៀមរាប នឹងមានសួនកេសរកូលព្រៃ និង រចនាសម្ព័ន្ធចម្រុះលើផ្ទៃដី២០២០ហិកតា

រដ្ឋាភិបាលគ្រោងនឹងបង្កើត សួនផ្កាកេសរកូលព្រៃ និង រចនាសម្ព័ន្ធចម្រុះផ្សេងទៀត លើផ្ទៃដីសរុបដល់ទៅ ២០២០ហិកតា ក្នុងទឹកដីខេត្ដសៀមរាប ដើម្បីចូលរួមចំណែកលើកស្ទួយ វិស័យទេសចរណ៍ និង ការចូលរួមការពារ សម្បត្ដិធម្មជាតិកម្រមួយនេះ។ សួនផ្កាមួយនេះនឹងត្រូបង្កើតឡើងនៅតំបន់ជើងភ្នំគូលែន ក្នុងភូមិ​ស្រះ​ខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកជំទាវ ចាន់ សុម៉ាលី អនុ​រ​ដ្ឋ​លេ​ខា​ធិការក្រសួងបរិស្ថានបាន​ឱ្យដឹ​ង​​ថា  «យើងនឹង​បង្កើតជាសួ​ន​ផ្សេង​ៗដូ​ច​ជា​សួ​ន​​កេ​​ស​រកូលព្រៃ សួនកេសរកូលបង្កាត់ សួនមេអំបៅ សួនបន្លែធម្មជាតិ សួ​ន​​ឱ​សថ​បុរាណ សួ​នប្រ​ទា​ល​និ​ង​សួនពូជរុក្ខជាតិសំខាន់ៗដែលមានក្នុង​ប្រទេ​សក​ម្ពុ​ជា​។​ស​ម្រា​ប់​រចនាសម្ព័ន្ធទី២ នឹងរៀបចំអគារផ្តល់ព័ត៌មាន អគារសម្រាប់ ផ្សព្វផ្សាយ​អ​គា​រ​រ​ដ្ឋ​បា​ល​និ​ង​រចនាសម្ព័ន្ធទី៣​នឹងរៀបចំកន្លែងសម្រាប់កម្សាន្តមើលកេស​រកូលនិង​សិក្សាស្រាវជ្រា​វជា​ដើ​ម​»​។

តាម​ការកំណ​ត់អ​ត្ត​ស​​ញ្ញា​ណពូជកេសរកូលព្រៃ មានចំនួន ១៧០ប្រភេទ ក្នុងចំណោមពូជកេសរកូលព្រៃដែលត្រូវបាន​​គេ​ប៉ាន់ប្រមាណថា មានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ការបង្កើតសួន ក៏ដូចជា មជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា រ​ក្សា​​និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើ​សា​រពើ​ភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃ សម្រាប់ មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម។

ដោយ ៖ Stince

Related Articles