កម្សាន្ដ៖ ប្រិយមិត្ដមួយចំនួនធំ ប្រហែលជាមានអារម្មណ៍ប្លែកបន្ដិចហើយ ពីពណ៌សម្បុរដ៏សែនគួឲ្យទាក់ទាញដែលមានក្នុងផ្លែរុក្ខជាតិនេះ។ កន្លងមករាប់ជំនាន់ និងគ្រប់ទីកន្លែង ប្រជាជនខ្មែរយើងប្រទះភ្នែកឃើញតែ ផ្លែឪឡឹកទុំមានលក្ខណៈពណ៌ក្រហម តែម្ដងនេះស្រាប់តែផ្លែឪឡឹកប្រភេទនេះ បែជាទុំពណ៌លឿងទៅវិញ។ ហើយម្យ៉ាងវិញទៀត វាមានវត្ដមាននៅក្នុងខេត្ដមណ្ឌលគិរី ។
រូបភាពជាច្រើនសន្លឹក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងហ្វេសប៊ុក ចែករំលែកតៗគ្នា ជាមួយនឹងភាពគួជាទីភ្ញាក់ផ្អើលនូវរូបរាង ពណ៌យ៉ាងចម្លែករបស់ផ្លែឪឡឹកទាំងនេះ។ ផ្លែឪឡឹកទុំលឿង ប្រភេទនេះ តាមការសង្កេតមើលទៅ អាចជាការបង្ហាញវត្ដមានដាំដុះមុនតែម្ដងនៅក្នុងប្រទេសកម្ពុជាប្រចាំខេត្ដមណ្ឌលគិរី។ ប៉ុន្ដែមិនជាថ្វីនោះទេ បើទោះបីជាមានការដាំនៅខេត្ដក៏ពិតមែន តែវាក៏ត្រូវបានចរាចរលក់នៅលើទីផ្សារក្នុងទីក្រុងភ្នំពេញផងដែរ។ បើចាប់អាម្មណ៍អាចទៅរកមើលបាន នៅហាងពិភពបន្លែ ផ្លែឈើ មណ្ឌលគិរី តាមបណ្ដោយផ្លូវកម្ពុជាក្រោម។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេសប៊ុក
