We TV Cambodia

ខេត្ដព្រះសីហនុ គាំទ្រយ៉ាងពេញទំហឹង ដល់វិស័យឯកជនដែលចង់វិនិយោគ ក្នុងទឹកដីខេត្តព្រះសីហនុ

ខេត្ដព្រះសីហនុ គាំទ្រយ៉ាងពេញទំហឹង ដល់វិស័យឯកជនដែលចង់វិនិយោគ ក្នុងទឹកដីខេត្តព្រះសីហនុ

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ របស់សមាគមសណ្ឋាគារកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វត្ដមានចូលរួមរបស់ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដ ព្រះសីហនុ ក៏បានប្រកាស​គាំទ្រដោយផ្ទាល់ពីការ វិស័យឯកជនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុ ហើយក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្ដបានខិតខំនិងកំពុងកសាងផ្លូវ និង​ហេដ្ឋា រចនាសម្ព័ន្ធនានានៅក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យមានការរីកចម្រើន។

ឯកឧត្តមបានក៏បានលើកឡើងពី ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុង នៃខេត្តព្រះសីហនុ ត្រូវ​បានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយ នេះ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុ​ដែលមិន​ធ្លាប់​មានពី មុន​មក​ក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។

ជាមួយគ្នានេះ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញ​ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំង​នេះ ក្រុងក្នុង​ខេត្តព្រះសីហនុក្នុងគោលដៅប្រែ​ក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច​ជាពិសេស ធានានូវបានគុណភាពរឹងមាំអាចប្រើ​ប្រាស់បានយូរអង្វែង។

ដោយ៖ Stince

 

Related Articles