We TV Cambodia

ខេត្ដបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ មានភ្ញៀវទេសចរណ៍ទៅលេងច្រើន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្ដបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ មានភ្ញៀវទេសចរណ៍ទៅលេងច្រើន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ មានភ្ញៀវទេសចរជាច្រើន មិនថាភ្ញៀវជាតិ ឬអន្ដរជាតិទេ បានធ្វើដំណើរកម្សាន្ដតាមតំបន់រមណីយដ្ឋាននានា ក្នុងព្រះរាជា​ណា​ចក្រកម្ពុជា។ យ៉ាងណាមិញ សម្រាប់ទិសដៅ តំបន់កម្សាន្ដជាច្រើន ក្នុងនោះខេត្ដបាត់ដំបង មានភ្ញៀវទេសចរទៅលេងច្រើកុះករ ជាប់ចំណាត់ថ្នាក់លេខ១ លើសពីសៀមរាប​ និងកំពត។ នេះបើយោងតាមរបាយការណ៍ ពីក្រសួងទេសចរណ៍។

ទិន្នន័យភ្ញៀវទៅកម្សាន្ដនៅខេត្ដបាត់ដំបងមានចំនួនដល់ទៅ ១៣៤,៤៤០នាក់ ខណៈសៀមរាប១២២៣៧០នាក់ ឈលើលេខរៀងទី២ ខេត្ដកំពត៩៤,៤៧៩នាក់​លេខ៣ និងកំពង់ឆ្នាំង៨៥,៥៩៧នាក់លេខ៤ សរុបទិន្នន័យទូទាំងប្រទេសមានចំនួនដល់ទៅ ១១១,២៤០៣នាក់ ក្នុងនោះមានភ្ញៀវអន្ដរជាតិ ៦,៧៩២នាក់។

របាយការណ៍បន្ដទៀតថា ការកើនឡើងនៃភ្ញៀវទេសចរណ៍ក្នុងស្រុកក៏ដោយសារតែ បានបណ្ដាលមកពីស្ថានភាពមេរោគ កូវីដ១៩ ក៏មានភាពស្ងប់ស្ងាត់ផងដែរ។ ចំណែក តាមកន្លែងកម្សាន្ដនានា ក៏បានគោរពបាន​នូវវិធានការណ៍សុវត្ថិភាពបានយ៉ាងល្អ ខ្ជប់ខ្ជួន ស្របតាមការកំណត់របស់ក្រសួងទេសចរណ៍។

ដោយ៖ Stince

Related Articles