We TV Cambodia

ខេត្ដចំនួន ៥ ក្នុងប្រទេសកម្ពុជា ដែលមានសក្ដានុពលផលិតស្រូវបានច្រើន

ខេត្ដចំនួន ៥ ក្នុងប្រទេសកម្ពុជា ដែលមានសក្ដានុពលផលិតស្រូវបានច្រើន
រូបភាពឯកសារ

យោងតាមការចុះផ្សាយលើផេក ហ្វេសប៊ុក ផ្លូវការរបស់ រដ្ឋមន្រ្ដី កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម វេង សាខុន បានឲ្យដឹងថា កម្ពុជាមានខេត្ដចំនួន ៥ ដែលអាចមានលទ្ធភាព ផលិតស្រូវបានច្រើន ដែលក្នុងនោះ មានដូចជា ខេត្តព្រៃវែង, បាត់ដំបង, តាកែវ,បន្ទាយមានជ័យ និងខេត្តកំពង់ធំ ដែលមានសក្តានុពលក្នុងការផលិតស្រូវបានច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការដាំដុះស្រូវស្រាលបង្កើនរដូវ ដែលអាចមានលទ្ធភាពដាំដុះពី ពីរទៅបីដងក្នុងមួយឆ្នាំ ជាពិសេសនៅឆ្នាំ២០១៩ នៅក្នុងខេត្តទាំង ៥ ផលិតស្រូវបានសរុបចំនួន ៥ ៦១៣ ០០០ តោន ទន្ទឹមនឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជាមាននៅសល់ស្រូវសម្រាប់ធ្វើការនាំចេញក្នុងឆ្នាំ២០១៩ ចំនួនប្រមាណ ៥ ៧៦០ ០០០ តោន ដែលការផលិតស្រូវទូទាំងប្រទេសសម្រេចបានក្នុងឆ្នាំ២០១៩ មានចំនួន ១០,៨៨ លានតោន ។ ជាក់ស្តែង នៅខេត្តកំពង់ធំ សម្រេចប្រមូលផលស្រូវបាន ៨០៣ ០០០ តោននៅឆ្នាំ២០១៦, ឆ្នាំ២០១៨ សម្រេចបាន ៨៦៥ ០០០ តោន និងនៅឆ្នាំ២០១៩ សម្រេចប្រមូល​ផលបាន ៨៧០ ០០០ តោន ។ តាមរយៈលទ្ធផលខាងលើនេះ គឺយើងអាចសន្និដ្ឋានបានថា កម្ពុជាមិនការប្រឈមនឹងកង្វះស្រូវហូបចុកនោះទេ ហើយទន្ទឹមនឹង​នេះក៏យើង​អាចទទួលទិញអង្ករស្រូវថ្មី យកមកទទួលទានបានគ្រប់ពេលវេលាពេញមួយឆ្នាំបាន ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *