We TV Cambodia

ខុនដូ Sky Villa នឹងសម្រេចបញ្ចប់គ្រោងចុងឆ្នាំ២០២០ខាងមុខនេះ

ខុនដូ Sky Villa នឹងសម្រេចបញ្ចប់គ្រោងចុងឆ្នាំ២០២០ខាងមុខនេះ

គម្រោងខុនដូយ៉ាងស្កឹមស្កៃ ឈនៅកណ្ដាលក្រុងទីក្រុងភ្នំពេញជាមួយនឹងអគារភ្លោះ​មានកំពស់ ដល់ទៅ​៣៥ ជាន់នោះគឺ ស្កាយវីឡានេះហើយ ដែលគ្រោងនឹងបញ្ចប់គម្រោងនៅបំណាច់ឆ្នាំ២០២០ខាងមុខនេះឯង។

គម្រោងស្កាយវីឡា (Sky Villa) នឹងសម្រេចបញ្ចប់គ្រោងរបស់ខ្លួននាពេលចុងឆ្នាំ២០២០ខាងមុខនេះ ​ហើយក៏ជាពេលដែលត្រូវប្រគល់សោរទៅកាន់អតិថិជនរបស់ខ្លួនផងដែរ។ តាមលទ្ធផលសម្រេចគម្រោងសំណង់អគារដ៏ខ្ពស់ស្រឡះ យ៉ាងទំនើបមួយនេះ រហូតមកទល់ពេលបច្ចុប្បន្នគឺ ៩៥% ហើយក៏បានលក់ចេញបានដល់ទៅ ៦៦%ហើយដែរ។

លោក Chu-Yuan Lee អ្នករចនាម៉ូដ និង ជាស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ បានលើកឡើងថាគម្រោងស្កាយវីឡា បង្កើតកំណត់ត្រាថ្មីក្នុងការក្លាយជាគម្រោងខុនដូលំនៅឋាន ដែលមានទីធ្លាធំទូលាយបំផុតនៅកម្ពុជា ជាមួយនឹងទំហំយូនីត ចាប់ពី ២៧២ម៉ែត្រការ៉េ ទៅដល់ ៥០៩ម៉ែត្រការ៉េ។ ស្កាយវីឡា ប្រៀបផ្ទឹមបានទៅនឹងផ្ទះវីឡាដ៏ធំស្កឹមស្កៃនៅលើលំហវេហានៃទីក្រុងភ្នំពេញ។ ក្រៅពីនេះ ខុនដូនេះនាំមកនូវបទពិសោធនៃការរស់នៅប្រកបដោយប្រណីតភាព និងកិត្យានុភាពខ្ពស់ តាមរយៈការររចនាស្ថាបត្យកម្មតាមបែបសហសម័យ អមដោយសម្ភារបរិក្ខារលំដាប់អន្តរជាតិ និងធម្មជាតិបៃតង ដែលមិនត្រឹមតែបង្កើតបាននូវបរិយាកាសរស់នៅដ៏ស្រស់ស្រាយប៉ុណ្ណោះទេ ថែមទាំងធានាបាននូវសោភ័ណភាព សុខុមាលភាព និងផាសុកភាពយ៉ាងពេញលេញសម្រាប់អ្នករស់នៅ។

គម្រោងស្កាយវីឡា (Sky Villa) ស្ថិតនៅជាប់នឹងស្ដាតអូឡាំពិក ដែលអមមកជាមួយ ខុនដូចំនួន ២៥៦យូនីត បំពាក់ដោយបរិក្ខារ និងសេវាកម្មយ៉ាងសម្បូរបែប។ នៅជាន់ទី៣៤ និង៣៥ ដែលជាតំណភ្ជាប់នៃអគារទាំងពីរ អ្នកស្នាក់នៅអាចរីករាយកម្សាន្តជាមួយនឹងសេវាកម្មជាច្រើន ដូចជា ក្លិបហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹក និងសួនច្បារលើអាកាស អមដោយទេសភាពទីក្រុងដ៏ស្រស់ត្រកាល។ ក្រៅពីនេះ នៅលើអគារក៏មានក្លិបស្កាយវីឡា ដែលផ្តល់ជូននូវទីតាំងអានសៀវភៅ ភោជនីយដ្ឋាន ហាងកាហ្វេ រួមទាំងសាលកំសាន្តថែមទៀតផង។

គូសបញ្ជាក់ផងដែរថា គម្រោង ស្កាយវីឡានេះ គឺជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ហើយសុទ្ធសឹងតែជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles