We TV Cambodia

ខណ្ឌសែនសុខឈរនៅលើការអភិវឌ្ឍន៏ចំនួន៤៥គម្រោងគិតត្រឹមត្រីមាសទី៣ឆ្នាំ២០១៩

ខណ្ឌសែនសុខឈរនៅលើការអភិវឌ្ឍន៏ចំនួន៤៥គម្រោងគិតត្រឹមត្រីមាសទី៣ឆ្នាំ២០១៩

ដោយៈ សាំ ឧត្តម

ភ្នំពេញ៖ ខណ្ឌសែនសុខក្លាយទៅជាខណ្ឌដែលមានការពេញនិយមអភិវឌ្ឍន៏លំនៅដ្ឋាននិងផ្សារទំនើបខ្លាំងជាងគេទោះបីជាតម្លៃដីមានការកើនឡើងក៏ដោយ។នេះបើតាមរបាយការណ៍របស់CBRE។

លំនៅឋ្ឋានប្រភេទបុរីនិងផ្សារទំនើបជាច្រើនកំពុងវាយលុកនិងធ្វើការសាងសង់ក្នុងខណ្ឌសែនសុខដោយសារវិស័យអចលទ្រព្យមានកម្រិតកើនឡើង។ ក្នុងរយះពេល៩ខែឆ្នាំ២០១៩ខណ្ឌសែនសុខទទួលបានគម្រោងអភិវឌ្ឍន៏ចំនួន៤៥គម្រោងដែលភាគច្រើនជាប្រភេទលំនៅដ្ឋាននិងផ្សារទំនើប។ដោយឡែកតម្លៃលក់នៅក្នុងទីផ្សារបឋមមានការផ្លាស់ប្តូរបន្តិចបន្តូចនៅត្រីមាសទី៣បើធៀបទៅនឹងរយះពេល៣ខែដំបូងក្នុងឆ្នាំ២០១៩ តម្លៃលក់ផ្ទះលែងនិងផ្ទះវីឡាភ្លោះក្នុងត្រីមាសទី៣មានសមភាពកើនតិចតួចដោយកើនឡើងតិចជាង១%និង២%តែប៉ុណ្ណោះ។

ចំពោះតម្លៃសម្រាប់លក់ផ្ទះប្រភេទអជីវកម្មជាមធ្យមតម្លៃ២១៧០០០ដុលា្លរអាមេរិកក្នុងមួយយូនីតកើនឡើង៧%ក្នុងត្រីមាសទី៣។

បើតាមអ្នកជំនាញបានអោយដឹងថាតម្លៃលក់មានការផ្លាស់ប្តូរនិងកើនឡើងរហូតដល់១៤%។ ដោយផ្ទះវីឡាភ្លោះបានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងជាពិសេសសម្រាប់ផ្ទះប្រភេទថ្មីដែលមានការរចនាម៉ូតកាន់តែប្រសើរនិងទ្រង់ទ្រាញទាក់ទាញ។

អ្នកជំនាញបានបានបន្តអោយដឹងថាផ្ទះវីឡាមានលក្ខណះប្រែប្រួលច្រើនដោយតម្លៃមធ្យមបានកើនឡើងតិចជាង១០%បើប្រៀបធៀបទៅនិងត្រីមាសទី១ ឆ្នាំ២០១៩។

លោកបណ្ឌិតគីម ហ៊ាងម្ចាស់ក្រុមហ៊ុនខ្មែរអចលនទ្រព្យ(khmer Real Estate)បានថ្លែងថាការអភិវឌ្ឍនៅកម្ពុជាកំពុងស្ថិតក្នុងរង្វង់នៃការរីកចម្រើនហើយតម្លៃដីនៅតាមតំបន់នៃការអភិវឌ្ឍក៏មានតម្លៃកើនឡើងខ្ពស់ផងដែរដោយសារតែអ្នកវិនិយោគកាន់តែមានចំនួនច្រើនដែលចាប់អារម្មណ៏លើការវិនិយោគវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតគីម ហ៊ាងមានប្រសាសន៏ថា៖«ក្នុងទីក្រុងភ្នំពេញមានសែនសុខដែលកំពុងរីកចម្រើនលើវិស័យអចលនទ្រព្យដោយមិនមែនតែវិស័យអចលនទ្រព្យតែមួយមុខនោះទេគឺមានកាន់រីកដុះដាលច្រើនគួរអោយកត់សម្កាល់ខ្លាំង។ ស្របពេលដែលខណ្ឌសែនសុខកំពុងទទួលបានការចាប់ពីអារម្មណ៏ពីអ្នកវិនិយោគក្រុងស្រុកនិងក្រៅស្រុកតម្លៃដីក៏កំពុងតែមានការកើនឡើងខ្លាំងក្នុងរយះពេល៩ខែក្នុងឆ្នាំ២០១៩ដោយ១ការ៉េមានតម្លៃប្រហាក់ប្រហែលដីក្នុងខណ្ឌចម្ការមនដែរ។លោកបានបន្តថា៖«ការកើនឡើងតម្លៃដីថ្វេរដងនោះក៏ព្រោះតែខណ្ឌនេះមានផ្សារទំនើបអ៊ីអ៊នម៉ល ផ្សារម៉ាក្រូនិងផ្សារល្បីៗជាច្រើនទៀតដែលបណ្តាលអោយតម្លៃនៃដីនិងការអភិវឌ្ឍសម្រុកទៅទីនោះ។»

នាពេលបច្ចុប្បន្នក្រៅពីខណ្ឌសែនសុខក៏មានខណ្ឌ២ផ្សេងទៀតដែលទទួលបានគម្រោងនៃការអភិវឌ្ឍន៏នេះដែរ៖ ទី១ខណ្ឌពោធិ៍មានគម្រោងសាងសង់ចំនួន១៥គម្រោង។រីឯខណ្ឌដង្កោរមានចំនួន១៣គម្រោង។ទន្ទឹមនឹងនេះខណ្ឌដែលមានវិនិយោគវិស័យខុនដូច្រើនជាងគេនោះគឺខណ្ឌចម្ការមន ខណ្ឌជ្រោយចង្វារ៕

Related Articles