We TV Cambodia

ខណៈមនុស្សជាច្រើនមើលរំលង តែកសិករមួយរូបសម្ងំកើបលុយពីរបរដាំបន្លែផ្ទះសំណាញ់មួយខែជាង ១ពាន់ដុល្លារ

ខណៈមនុស្សជាច្រើនមើលរំលង តែកសិករមួយរូបសម្ងំកើបលុយពីរបរដាំបន្លែផ្ទះសំណាញ់មួយខែជាង ១ពាន់ដុល្លារ

ថ្វីត្បិតថា បច្ចុប្បន្នកសិកម្មនៅកម្ពុជាមិនទាន់មានភាពទំនើប និងរីកចម្រើនខ្លាំងដូចប្រទេសជិតខាង ប៉ុន្តែប្រជាកសិករមួយចំនួននៅតែអាចស្វែងរករបរកសិកម្ម ដែលផ្ដល់ចំណូលមួយខែជាង ១ពាន់ដុល្លារបាន ខណៈមនុស្សជាច្រើនមើលរំលងរបរប្រភេទនេះ។

លោកចាន់ សុផល កសិករមួយរូបប្រកបរបរដាំបន្លែក្នុងផ្ទះសំណាញ់ រស់នៅភូមិពេពល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ការដាំដុះបន្លែ​សុវត្ថិភាពនៅក្នុងផ្ទះសំណាញ់នាពេលបច្ចុប្បន្ន មានតម្រូវការទីផ្សារល្អ និងលក់បានថ្លៃគួរសមមិនពិបាកលក់ទេ មានទាំងឈ្នួញ និងអ្នកនៅក្នុងភូមិមកទិញដល់ផ្ទះតែម្តង។

លោកបន្តថា ផ្ទះសំណាញ់របស់លោកមានទំហំតែ ១០×៣៦មប៉ុណ្ណោះ ហើយបន្លែដែលលោកដាំរួមមាន ស្ពៃស សាឡាដ ស្ពៃកាឆយ ស្ពៃចង្កឹះ និងគឹមឆាយ ហើយក្នុងមួយថ្ងៃលោកអាចរកចំណូលបានចន្លោះពី ២០ ទៅ ៥០ដុល្លារ ពោលក្នុងមួយខែៗលោកទាញចំណូលពីរបរនេះបានចន្លោះពី ៦០០ដុល្លារ ទៅ ១,៥០០ដុល្លារឯណោះ។

សូមជម្រាបថា របរកសិកម្មមួយចំនួនក៏ផ្ដល់ចំណូលមិនចាញ់អាជីវកម្មសម័យថ្មីប៉ុន្មានដែរ ឲ្យតែអ្នកអាចជ្រើសរើសរបរដែលមានទីផ្សារធំទូលាយ និងមានបច្ចេកទេសក្នុងការដាំដុះឲ្យទទួលបានគុណភាពល្អ។

អត្ថបទដោយ៖ Nevin

Related Articles