We TV Cambodia

ខណៈភ្ញៀវទេសចរមានការកើនឡើង ក្រសួងទេសចរណ៍ឱ្យប្រុងប្រយ័ត្ននឹងជំងឺកូវីដ-19

ខណៈភ្ញៀវទេសចរមានការកើនឡើង ក្រសួងទេសចរណ៍ឱ្យប្រុងប្រយ័ត្ននឹងជំងឺកូវីដ-19

ដោយ៖ពេជ្រ

ភ្នំពេញ៖​ ក្រសួងទេចរណ៍បានណែនាំឱ្យអ្នកប្រកបរបរក្នុងវិស័យទេចរណ៍ ត្រៀមខ្លួនការពារខ្លួនពីជំងឺកូវីដ១៩ ខណៈទេចរក្នុងស្រុកមានការកើនឡើង ស្របជាមួយការឈប់សម្រាក់សងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ។

បើតាមផេកហ្វេសបុកផ្លូវការក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តមថោង ខុនបានបញ្ជាក់ថា រាជរដ្ឋាភិបាល​​នឹងអនុញ្ញាតឱ្យឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ហើយភ្ញៀវ​​ទេសចរក្នុង​​ស្រុកនឹង​​មានកំណើន ដែលនេះជាចំណុចល្អមួយទៀត ។

ឯកឧត្តម បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរចាប់​​ផ្តើមមានការកើន​​ឡើង​​បណ្តើៗហើយ។  ដូច្នេះប្រតិបត្តិករទេសចរ និងប្រជាពលរដ្ឋត្រូវតែប្រុង​​ប្រយ័ត្នកុំភ្លេចខ្លួន​ព្រោះខ្លា​​ច​ឆ្លងកូវីដ​​១៩ បើទោះ​បីជាដើរកំសាន្តសប្បាយនៅកន្លែងណាក៏ដោយ ត្រូវអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈ រក្សាគម្លាតសង្គម រក្សាអនាម័យ ពាក់ម៉ាស់ជាដើម។

ឯកឧត្តម បន្តទៀតថា បញ្ហាកូវីដ-១៩បានរុញឱ្យវិស័យទេសចរណ៍កម្ពុជាដើរថយក្រោយ​ចាប់​ពីបីទៅប្រាំឆ្នាំ ដូច្នេះក្រសួងទេចរណ៍ត្រូវប្តូរ និងបានដាក់ចេញផែនការថ្មីៗជាបន្តបន្ទាប់ដើម្បីលើក​កម្ពស់វិស័យ​​ទេសចរណ៍​ឱ្យរីកចំរើនឡើងវិញ

ជាមួយគ្នានេះដែរក្នុងពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងជួបវិបត្តិកូវីដនេះ រាជរដ្ឋាភិបាលកម្ពុជាក៏លើក​ទឹក​ចិត្ត ដល់វិស័យឯកជនដែលធ្វើការក្នុងវិស័យ​ទេសចរតាមរយៈការលើកលែងការបង់​​កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍​គ្រប់​ប្រភេទនៅឆ្នាំ២០២១ និងការជួយគាំទ្រផ្សេងៗ​​ទៀតដើម្បីជួយសម្រាលបន្ទុកចំណាយច្រើនផងដែរ៕

ប្រភពៈ ក្រសួងទេចរណ៍

 

Related Articles