We TV Cambodia

ខណៈពេលនេះ វិស័យ កសិកម្ម ពិតជាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ចជាតិ​

ខណៈពេលនេះ វិស័យ កសិកម្ម ពិតជាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ចជាតិ​

យោងតាមការលើកឡើងរបស់ អ្នកស្រី ជា សេរី អគ្គនាយកធនាគារជាតិនៃកម្ពុជា បានបង្ហាញ ថាវិស័យកសិកម្មអាចចូលរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈកម្លាំងពលកម្មក្នុងវិស័យនេះនៅតែបន្តកើនឡើងស្របពេលដែល ផលិតភាពនៅតែខ្ពស់។

ខ្លឹមសារដែលអ្នកស្រីបាន ថ្លែងប្រាប់ទៅកាន់ ភ្នាក់ងារកម្មវិធីទូរទស្សន៍ CNBC’s Street Signs Asia ថា ជាការព្រួយបារម្ភ នៃផលប៉ះពាល់ពីមេរោគ កូវីដ១៩ នាពេលបច្ចុប្បន្ន នៅកម្ពុជា មានលក្ខណៈតិចតួចនោះទេ ចំពោះកម្លាំងពលកម្ម ព្រោះ រដ្ឋាភិបាលបានចាត់វិធានការ ទប់ស្កាត់បានយ៉ាងឆាប់រហ័ស។ អ្នកស្រីក៏បានបន្ថែមទៀតថា មានវិស័យមួយដែលអាចជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជាខណៈពេលនេះ គឺ វិស័យកសិកកម្ម ព្រោះ កម្លាំងពលកម្មក្នុងវិស័យនេះ គឺកំពុងតែ មានការកើនឡើង ស្របពេលដែលសកម្មភាពផលិតកម្មកំពុងតែមានតម្រូវការខ្ពស់។ វិស័យកសិកម្ម គឺ មនុស្សគ្រប់គ្នាត្រូវហូបចុក ដោយមិនគិតទៅលើវដ្ដនៃសេដ្ចកិច្ចប្រទេស ហើយផ្នែមួយទៀតនោះគឺ ការវិលត្រលប់​មកវិញនៃ ពលករចំណាកស្រុក ក៏ត្រូវបានរួមចំណែកយ៉ាងរឹងមាំផងដែរ។ ហើយរដ្ឋាភិបាល ក៏បានរៀបចំវិធានការ គ្រប់គ្រងទៅលើផ្នែកកម្មកររោងចក្រដែលគាត់បាន បាត់បង់ការងារ បន្ទាប់ពីរោងចក្រត្រូវបិទ។

លោក ហុង វណ្ណៈ ជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ទៅភ្នាក់ងារ សារព័ត៌មានក្នុងស្រុកថា ជាក់ស្ដែងបើសម្លឹងមើលទៅស្ថានភាពបច្ចុប្បន្ននៅកម្ពុជា វិស័យកសិកម្មពិតជាដើរតួយ៉ាង​សំខាន់ ក្នុងការជម្រុញលើកស្ទួយសេដ្ឋកិច្ចជាតិ ពិសេសក្នុងកំលុងពេលនៃការរីករាលដាលនៃមេរោគ កូវីដ១៩នេះតែម្ដង ដូច្នេះរដ្ឋាភិបាលត្រូវតែ បង្កើតវិស័យ អាទិភាពមួយដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ លោកបានបន្ដទៀតថា គោលនយោបាយរដ្ឋាភិបាល បានកំណត់ រួចទៅហើយ នៅឡើយតែការអនុវត្ដតែប៉ុណ្ណោះដែលមិនទាន់​គ្រប់ជ្រុងជ្រោយ មិនថាវិស័យឯកជន និងរដ្ឋាភិបាលផ្ទាល់នោះទេ។ តួយ៉ាង ប្រសិនបើយើងយកកសិកម្មធ្វើជាមូលដ្ឋានសម្រាប់ជំរុញសេដ្ឋកិច្ច។ យើងត្រូវប្រាកដថារដ្ឋាភិបាល មានផែនការគោលនយោបាយ និង យន្តការលម្អិតចាប់ពីទ្រឹស្តីទៅដល់ការអនុវត្តជាក់ស្តែង ហើយត្រូវតែឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នជា ពិសេសពលករចំណាកស្រុកកម្ពុជាដែលត្រឡប់មកពីប្រទេសថៃដែលមិនទាន់មានការងារធ្វើនៅឡើយ។ ដូច្នេះជាដំបូងរដ្ឋាភិបាល ត្រូវតែមានគោលនយោបាយសាធារណៈហើយបន្ទាប់មកហិរញ្ញប្បទានដើម្បីគាំទ្រកសិករពីវិស័យសាធារណៈនិងឯកជននិងធានានូវតម្លៃល្អនៅលើទីផ្សារសម្រាប់កសិករ។

ចំណែក លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រាប់ភ្នាក់ងាសារព័ត៌មានក្នុងស្រុកកាលពីចុងសប្តាហ៍នេះថា ក្រសួងនឹងរៀបចំការប្រជុំ ដើម្បីពិនិត្យ និង វាយតម្លៃលើវិធានការដែលក្រសួងបានដាក់ចេញ។ ហើយវិស័យកសិកម្ម នឹងផ្តល់នូវឱកាស និង សក្តានុពលយ៉ាងច្រើនក្នុងការជួយដល់សេដ្ឋកិច្ចជាតិ ជាពិសេសនៅពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូរ៉ូណាវ៉ា។ លោកបានបន្ថែមថា ពលករចំណាកស្រុកកម្ពុជាមកពីប្រទេសថៃនឹងចូលរួមក្នុងផលិតកម្មកសិកម្មរដូវវស្សាខាងមុខនេះជាមួយប្រជាជនក្នុងសហគមន៍ផ្សេងៗគ្នា។

ដោយ៖ stince

Related Articles