We TV Cambodia

ខណៈពេលនេះ ប្រជាជនខេត្ដព្រៃវែង កំពុងតែប្រមូលផលស្រូវ ស្រាលដើមរដូវវស្សា និងបន្លែ

ខណៈពេលនេះ ប្រជាជនខេត្ដព្រៃវែង កំពុងតែប្រមូលផលស្រូវ ស្រាលដើមរដូវវស្សា និងបន្លែ

ប្រជាជនក្នុងខេត្ដព្រៃវែង កំពុងប្រញាប់ប្រញាល ប្រមូលផលស្រូវកន្លះ ដែលមានរយៈពេល៣ខែ​ក្នុងរដូវវស្សា ដោយគិតមកត្រឹម ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ គឺសម្រេចប្រមូលផលស្រូវបានសរុបចំនួន ១១ ៣២២ ហិកតា ទទួលបានបរិមាណផលសរុបចំនួន ៤៣ ៣០៤ តោន ដែលទិន្នផលជាមធ្យមចំនួន ៣.៨២ តោនក្នុងមួយហិកតា។

ចំពោះការនាំស្រូវចេញទៅប្រទេសវៀណាមគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ សម្រេចបានសរុបចំនួន ៩៣ ២៥៨ តោន (តម្លៃស្រូវ IR504 = ៨៩០ រៀល និងតម្លៃស្រូវ OM5451 = ៨១០ រៀល) ។ ដោយឡែកសម្រាប់ខែនេះគិតត្រឹមថ្ងៃទី០១ កក្តដា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្រេចនាំចេញស្រូវទៅកាន់ប្រទេសបានសរុបចំនួន ៣៥ ២៥៣ តោន ។ សរុបរួមបូកយោងចាប់ពីថ្ងៃទី២២ខែ មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ខែ កក្តដា ឆ្នាំ២០២០ សម្រេចបានចំនួន ១២៨ ៥១១ តោន ។

ដោយឡែកបើងាកមកមើល ការប្រមូលផលដំណាំសាកវប្បកម្មសវិញ ក៏ម្រេចបានចំនួន សរុប ៩៦២ ហិកតា, ក្នុងនេះមានបន្លែគ្រប់មុខ ៩៤២ ហិកតា, ម្ទេសគ្រប់មុខ ៨ ហិកតា, ពោតស ៦ ហិកតា និងឪឡឹក ៦ ហិកតា។

ដោយ៖ Stince

ប្រភពរូបភាព៖ ឯកឧត្ដម វេង សាខុន

Related Articles