កម្ពុជា ខណៈពេលនេះកំពុងតែបើកទ្វារទទួលស្វាគមន៍ពេទ្យជំនាញស្ម័គ្រចិត្ដប្រទេសចិនចំនួន៧នាក់ សម្រាប់ការមកកាន់ប្រទេសកម្ពុជា ដែលខណៈ ពេលនេះមានការផ្ទុះឡើង នៃមេរោគ កូវីដ១៩ដែលមានចំនួនដល់ទៅ ៨៤នាក់។
ក្នុងកិច្ចទទួលស្វាគមន៍របស់កម្ពុជាពេលនេះ ដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ជាមួយនឹងមន្ដ្រីក្រោម ឱវាទជាច្រើននាក់ទៀត។
វត្ថមាន គ្រូពេទ្យចិនខណៈពេលនេះ គឺជាលើកទី១ហើយសម្រាប់កម្ពុជា ហើយក៏មិនទាន់មាន ប្រទេសណាដែលត្រូវបាន ទទួលការចូលរួម ទប់ស្កាត់មេរោគ កូវីដ១៩នេះ ដោយវត្ដមាន គ្រូពេទ្យចិនចូលរួមនោះដែរ។
បញ្ជាក់ផងដែរថា វត្ដមាន គ្រូពេទ្យប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា ពេលនេះ ក៏បាននាំយកជាមួយនឹង បរិក្ខាការពារ ជាច្រើនទៀត មានដូចជា ម៉ាស ស្រោមដៃ សម្លៀកបំពាក់ និងគ្រឿងបរិក្ខាពេទ្យផ្សេងៗទៀត។ វត្ដមាននៃការមកដល់កម្ពុជានេះ គឺនៅវេលាម៉ោង ៩ៈ០០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ។
ដោយ៖ Stince
