We TV Cambodia

ក្រៅពីព្រលានយន្តហោះ តារាសារគរ ខេត្តកោះកុងត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកកន្លែងទៀតនៅក្បែរទីរួមខេត្ត

ក្រៅពីព្រលានយន្តហោះ តារាសារគរ ខេត្តកោះកុងត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកកន្លែងទៀតនៅក្បែរទីរួមខេត្ត

ដោយ៖ពេជ្រ

កោះកុង៖ ក្រៅពីព្រលានយន្តហោះ តារាសារគរ ខេត្តកោះកុងត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកកន្លែងទៀតនៅក្បែរទីរួមខេត្ត។ នេះ បើតាមអភិបាលខេត្តកោះកុង ខេត្តកោះកុង កាលពីថ្ងៃម្សិលមិញ។

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា ចំពោះព្រលានយន្តហោះ ដែលកសាងនៅខេត្តកោះកុងចំនួន២ ដែលមួយនៅជិតទីរួមខេត្តទើបតែកំណត់ទីតាំងទេ ដោយត្រូវការវាយតម្លៃផលប៉ះពាល់ នឹងរៀបចំក្រុមការងាររបស់ក្រុមហ៊ុនដែលពាក់ព័ន្ធរៀបចំទីតាំង ដោយការរៀបចំទីតាំងដំបូងនោះគឺនៅជិតទីរួមខេត្តពេក ដោយមានផលប៉ះពាល់ ទើបមានការផ្លាស់ប្ដូរទីតាំងថ្មី ដោយត្រូវការពេលរៀបចំគម្រោង ហេដ្ឋារចនាសម្ព័ន្ធ នឹងរៀបចំប្លង់អាចកំណត់ពេលវេលាបាន។
លោកជំទាវថា នឹងរង់ចាំប្លង់ និងទីតាំងទាំងនោះទៀត ដូច្នេះក្រុមការងារស្ថិតក្នុងដំណាក់កាលសិក្សាប្លង់ ដែលបានកំណត់ទីតាំងថ្មី។

លោកជំទាវ មានប្រសាសន៍ថា៖«ពីមុននោះគឺការរៀបចំទីតាំងដំបូងនោះគឺគៀកនៅជិតទីរួមខេត្តពេក ការសិក្សាផលប៉ះ ពាល់ទៅ មានផលប៉ះពាល់ទើបមានការផ្លាស់ប្តូរ អញ្ចឹងហើយត្រូវការពេលវេលារៀបចំគម្រោងនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ រៀបចំនូវប្លង់ទើបអាចកំណត់ពេលវេលាបាន»។

ជាមួយគ្នានេះដែរ គម្រោងព្រលានយន្តហោះនៅតារាសារគរ  គឺសម្រាចបាន៦០ភាគរយហើយ ហើយចំពោះពាក្យចរចាមអារាមដែលថាព្រលានយន្តហោះនោះបម្រើឱ្យវិស័យយោធារនោះគឺ មិនពិតទេ ព្រោះតំបន់នោះបានបង្កើតជាវិស្សមកាលទេចរណ៍ និងពាណិជ្ជកម្ម ផ្នែកដឹកជញ្ជូន កំពង់ផែ ពាណិជ្ជកម្ម និងឧស្សាហកម្ម ជាក់ស្ដែងសម្រាប់ការកសាងគឺនឹងបញ្ចប់នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ នេះតែម្ដង៕

Related Articles