We TV Cambodia

ក្រៅពីធ្វើម្ហូប តើក្រសាំងទៀបមានប្រយោជន៏អ្វីខ្លះដល់សុខភាព?

ក្រៅពីធ្វើម្ហូប តើក្រសាំងទៀបមានប្រយោជន៏អ្វីខ្លះដល់សុខភាព?

ក្រសាំងទាប  ជាបន្លែដែល​ងាយ​ស្រូល​រក​បំផុត​នៅ​ប្រទេសកម្ពុជា​យើង​ ព្រោះ​វា​ដុះ​​ដោយ​មិន​ចាំ​បាច់​ដាំ​។​ ភាគច្រើន​ក្រសាំងទៀប ​ច្រើន​ដុះ​នៅ​តាមតំបន់​ដី​ ដែល​មាន​សំណើម​ ដូច​ជា​គុម្ព​ផ្កា​ ​សួន​បន្លែ​ កៀនកោះ​ដែល​សើម​ត្រជាក់​ ​ម្ដុំ​ជិត​ពាង​ទឹក​ ឬនៅ​ទី​ជន​បទ​ជា​ដើម។

 

បន្លែ​នេះ​មាន​កម្ពស់​ ពី​១៥​ ទៅ​ ៣០​ សង់ទីម៉ែត្រ​ ដើម​វា​ស្រួយ​ហើយ​មាន​ពណ៌​ស​ថ្លា​ ចំណែក​ស្លឹក​វិញ​ពណ៌បៃតង​ភ្លឺ​ និង​មានរសជាតិ​ប្រហាក់​ប្រហែល​នឹង​ត្រកួន​។ ក្រសាំង​ទាប​នេះ​អាច​យក​មក​ធ្វើ​ម្ហូប​បាន​យ៉ាង​ឆ្ងាញ់​ពិសា​ ដែល​ជា​ទូទៅ​ខ្មែរ​យើង​និយម​ ឆា​ត្រឡប់​ជាមួយ​​សាច់​គោ​ ឬ​ត្រលប់​ខ្លាញ់​ ជ្រលក់​ទឹក​ម្រេច​។​​ ក្រសាំង​ទាប អាច​ច្នៃ​ជា​ឱសថ​ មក​ប្រើ​ ដើម្បី​បន្ថយ​កូលេស្ដេរ៉ូល​ក្នុង​ឈាម ។

ចំណែក​ឯ​ស្លឹក​ក្រសាំងទាប​វិញ​គេ​យក​មក​បុក ហើយ​ពូត​​យក​ទឹក​ពិសា​ដែលអាចព្យាបាលជម្ងឺ​​បាន​ច្រើន​មុខ​ដូច​ជា​៖ បំបាត់​ឈឺក្បាល, ​ជំងឺ​ភ្នែក​កន្ទុយថ្លែន​,បន្ថយ​កម្ដៅ​ ​ , ​បំបាត់​ចុកពោះ ,ជំនួយ​បេះដូង​ ,ទប់ស្កាត់​ពពួក​បាក់តេរី​ដែល​ធ្វើ​ឲ្យ​កើត​មុន​ រើម​ ឫ​បូស,បំបាត់​អាការ​ឈឺ​សន្លាក់ និងប្រឆាំង​រ៉ាឌីកាល់សេរី​ ​ទប់ស្កាត់​ជម្ងឺ​មហារីក​ ដូច​ជា​មហារីក​សុដន់។

ប្រែសម្រួលដោយ៖ ពិសី

Related Articles