កាលប៉ុន្មានថ្មីមុននេះលោកអ្នកប្រហែលជាបានដឹងរួចមកហើយព័ត៌មានដែលកំពុងតែផ្ទុះ និងបង្ករឲ្យមានការជជែកវែកញែកយ៉ាងច្រើននៅលើបណ្ដាញសង្គម គឺវិវាទរវាងតារាចម្រៀង «វណ្ណដា Vannda» ជាមួយក្រុមហ៊ុនស្មាត ហើយ WE TV Cambodia ក៏បានចុះផ្សាយពីបញ្ហានេះដែរ កាលពីម្សិលមិញនេះ។
ទោះយ៉ាងណា គិតមកទល់ពេលនេះ យើងមិនទាន់បានដឹងនៅឡើយទេ ថាតើភាគីណាមួយខុស មួយណាត្រូវ ហើយការកាត់ក្ដីនៅតុលាក៏មិនទាន់ចេញសាលក្រមនោះដែរ ប៉ុន្តែបើក្រឡេកទៅមើលអ្នកគាំទ្រជាច្រើនរបស់តារាចម្រៀងកំពុងទទួលការចាប់អារម្មណ៍រូបនេះ បានបង្ហាញជំហរគាំទ្រ Idol របស់ខ្លួនយ៉ាងច្រើនកុះករ។
ខាងក្រោមនេះជាការបញ្ចេញមតិរបស់អ្នកគាំទ្រលោក វណ្ណដា មួយចំនួននៅលើវីដេអូដែល វណ្ណដា បានបង្ហោះកាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅនេះ៖
អត្ថបទដោយ៖ Nevin
