
កាលពីម្សិលមិញនេះ ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទស្មាត (Smart Axiata) បានជួបនូវបញ្ហាមួយចំនួនទាក់ទងបណ្ដាញសេវា ដែលធ្វើឲ្យអតិថិជននៅទូទាំងប្រទេសមិនអាចធ្វើការហៅចេញ ទទួលការហៅចូល និងមិនអាចប្រើប្រាស់អ៊ីនធឺណេតបានជាដើម ដែលធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃពីអតិថិជននៅទូទាំងប្រទេស។
ចំពោះបញ្ហានេះដែរ ក្រុមហ៊ុនស្មាត បានចេញសេចក្ដីជូនដំណឹងអំពីបញ្ហានេះ ដោយបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងជួបនូវបញ្ហាខ្សែកាបអុបទិកត្រូវបានកាត់ផ្ដាច់នៅទីតាងស្ថានីយសំខាន់ ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់ការហៅចេញ ហៅចូល និងការប្រើប្រាស់អ៊ីនធឺណេតរបស់អតិថិជនបែបនេះ។

ជាមួយគ្នានេះដែរ ដើម្បសម្ដែងជាការសុំទោស ក្រុមហ៊ុនស្មាតបានផ្ដល់ទឹកប្រាក់ចំនួន ៥០ដុល្លារដល់អតិថិជនសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ និងមានសុពលភាពរយៈពេលផងដែរ។ ចង់ដឹងកាន់តែច្បាស់ពីការទទួលបានទឹកប្រាក់ ៥០ដុល្លារនេះ សូមអានការណែរនាំរបស់ក្រុមហ៊ុនស្មាតខាងក្រោមនេះ៖

អត្ថបទដោយ៖ Nevin
