We TV Cambodia

ក្រោយភ្លៀងមួយមេធំយប់មិញ ពេលនេះទឹកលិចក្នុងរាជធានីភ្នំពេញកាន់តែខ្លាំង

ក្រោយភ្លៀងមួយមេធំយប់មិញ ពេលនេះទឹកលិចក្នុងរាជធានីភ្នំពេញកាន់តែខ្លាំង

ស្ថានភាពទឹកក្នុងរាជធានីភ្នំពេញបានចាប់ផ្ដើមស្រកជាបណ្ដើរៗចាប់ពីថ្ងៃទី១៦ ដល់ ១៩ ខែតុលានេះ ប៉ុន្តែកាលពីយប់ថ្ងៃទី១៩ ភ្ញៀងមួយមេធំបានធ្លាក់ក្នុងរាជធានីភ្នំពេញ បណ្ដាលឲ្យទឹកកាន់តែលិចខ្លាំងជាងមុនថែមទៀត។

តំបន់មួយចំនួននៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី បានទទួលរងការលិចលង់រហូតដល់ត្រឹមជង្គង់ឯណោះ ដូចជាមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ, តំបន់ចោមចៅ, តំបន់មួយចំនួនក្នុងសង្កាត់ទឹកថ្លា, ផ្សារត្រពាំងថ្លឹង, និងតំបន់មួយចំនួនទៀត។

ទោះជាយ៉ាងណា គិតមកត្រឹមម៉ោង ១១ព្រឹកថ្ងៃទី២០ នេះ ស្ថានភាពទឹកក្នុងតំបន់ទាំអនោះនៅមិនទាន់ស្រកចុះនោះទេ ពោលគឺនូវមានភាពធ្ងន់ធ្ងរនៅឡើយ ដែលបណ្ដលឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានជួបផលវិបាកផងដែរ។

ហេតុដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរតាមដងផ្លូវ សូមមេត្តមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការមានគ្រោះថ្នាក់ជាយថាហេតុ ដោយសារពិបាកក្នុងការមើលជង្ហុក ទួលជាដើម។

អត្ថបទដោយ៖ Nevin

Related Articles