We TV Cambodia

ក្រោយពេលស្ដារ ស្ទឹងព្រែកត្នោតហើយ ភ្នំពេញនឹងកាត់បន្ថយជំនន់ទឹកភ្លៀង

ក្រោយពេលស្ដារ ស្ទឹងព្រែកត្នោតហើយ ភ្នំពេញនឹងកាត់បន្ថយជំនន់ទឹកភ្លៀង

ក្នុងសន្និសីទសារព័ត៌មានស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និង ជំនន់ស្ទឹងព្រែកត្នោត។

ដើម្បីដោះស្រាយនូវបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំការចរចាថ្លៃ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមកពីសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ ចរចាថ្លៃដើម្បីរៀបចំស្តារបើកស្ទឹងព្រែកត្នោតឡើងវិញឲ្យមានភាពធំទូលំទូលាយ ជ្រៅ ដើម្បីកាត់បន្ថយជំនន់របស់ស្ទឹងព្រែកត្នោត។ គម្រោងនេះនឹងចាប់ផ្ដើមដំណើរការណ៍ក្នុងឆ្នាំក្រោយ ហើយអាចប្រើប្រាស់ពេលប្រហែល៣០ខែ។

សមត្ថភាពនៃចរន្ដរំដោះទឹក នៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតមានសភាព រួមតូច ទើបស្ទឹងនេះ ពិបាក​ក្នុងការរំដោះទឹកចេញ ដែលជាហេតុបង្កឲ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ក្នុងបរិមាណប្រហែល ១២០០ ម៉ែត្រគីបក្នុងមួយវិនាទី។ មិនត្រឹមតែប៉ុណ្ណោះ ការស្ដាស្ទឹងនេះ នឹងមាន អត្ថប្រយោជន៍ បន្ទាប់ ស្ទុកទឹកយកទៅស្រោចស្រពដំណាំបានលើផ្ទៃដីជាង ១ម៉ឺនហិកតាផងដែរ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *