We TV Cambodia

ក្រោយពីកូវីដ១៩បានស្ងប់ស្ងាត់ ចិននៅតែពង្រីកវិស័យផលិតកម្មយ៉ាងសកម្ម

ក្រោយពីកូវីដ១៩បានស្ងប់ស្ងាត់ ចិននៅតែពង្រីកវិស័យផលិតកម្មយ៉ាងសកម្ម

ដោយ៖ពេជ្រ

ចិន៖ ក្រោយពីជំងឺកូវីដ១៩ បានស្ងប់ស្កាត់ហើយ ប្រទេសចិនកាន់តែពង្រីកវិស័យផលិតកម្មយ៉ាងសកម្ម ដែលនេះជាការស្ដារឡើងវិញនូវវិស័យសេដ្ឋកិច្ចក្នុងប្រទេសមួយនេះ ដែលបានរងគ្រោះដោយសារជំងឺកូវីដ១៩ នាពេលកន្លងទៅ។ នេះបើតាមមន្រ្តី និងអ្នកវិភាគចិន កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមការិយាល័យស្ថិតិជាតិបានឲ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញជាផ្លូវការសម្រាប់វិស័យផលិតកម្មមានចំនួន ៥០,៨ %ក្នុងខែមេសា ដោយកាលពីខែមិនា បានតែ ៥២ %។ នោះជាការកត់សម្គាល់រយៈពេល ២ ខែជាប់ៗគ្នានៃសកម្មភាពផលិតកម្មនៅក្នុងប្រទេសចិនបន្ទាប់ពី កាលពីខែកុម្ភៈ ស្ថិតិបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩ ។

អ្នកស្ថិតិជាន់ខ្ពស់ លោក Zhao Qinghe មានប្រសាសន៍ថា សណ្តាប់ធ្នាប់ និងសកម្មភាពផលិតកម្មបានបន្តមានសភាពធម្មតា កាលពីខែមុនដោយមាន ៩៩,៧ % នៃអ្នកផលិតធំៗ និងមធ្យមដែលចាប់ផ្តើមធ្វើការវិនិយោគ។ ទោះយ៉ាងណាក៏ដោយ វិស័យនេះបានរីកលូតលាស់យឺតជាងខែមីនា ដោយភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មក្រៅស្រុក។

សូមបញ្ជាក់ដែរថា  ការបញ្ជាទិញស៊េរីបានធ្លាក់ចុះដល់ ៥០,២% នៅក្នុងខែមេសា និង រង្វាស់សម្រាប់ការបញ្ជាទិញនាំចេញថ្មីបានធ្លាក់ចុះពីចំនួន ៤៦.៤ ក្នុងខែមីនា៕

ប្រភព៖ក្រៅស្រុក

Related Articles