We TV Cambodia

ក្រូច គឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីនCដែលយើងមិនចាប់អារម្មណ៏

ក្រូច គឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីនCដែលយើងមិនចាប់អារម្មណ៏

ផ្លែក្រូច ជាផ្លែឈើងាយស្រួលរកទិញ និងមានតម្លៃធូរថ្លៃនៅលើទីផ្សារ។​ ផ្លែឈើមួយប្រភេទនេះ មិនត្រឹមតែជួយបំបាត់អាការស្រែកទឹក អស់កម្លាំង ឈឺក្បាលប៉ុណ្ណោះទេ  តែវាថែមទាំងជាឱសថធម្មជាតិជួយការពារនិងព្យាបាលសុខភាពទូទៅផងដែរ។

១. សម្ពាធឈាម ៖ តាមរយៈការទទួលទានអាហារមានជាតិសូដ្យូមទាប និងផ្លែក្រូច ឬទឹកក្រូចជាប្រចាំនោះកម្រិតនៃសម្ពាធឈាមរបស់អ្នកនឹងថយចុះគួរឲ្យកត់សម្គាល់ ធ្វើឲ្យអ្នកជៀសឆ្ងាយពីជំងឺសម្ពាធឈាមឡើងខ្ពស់។

២. ជំងឺមហារីក ៖ ក្រូចមានផ្ទុកនូវវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយមានប្រសិទ្ធិភាព កម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។

 

៣. សុខភាពបេះដូង ៖ ក្រូចមានប្រសិទ្ធិភាពរក្សាសុខភាពបេះដូងបានតាមរយៈសារធាតុចិញ្ចឹមជាច្រើនដែលវាមានផ្ទុក រួមបញ្ចូលទាំងវីតាមីន C, ជាតិសសៃ និងប៉ូតាស្យូម។

៤. ជំងឺទឹកនោមផ្អែម ៖ ការទទួលទានអាហារផ្លែឈើដែលសម្បូរទៅដោយជាតិសសៃជាប្រចាំ គឺអាចជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាមប្រកបដោយប្រសិទ្ធិភាព។ ក្រូច ក៏មានប្រយោជន៍ និងជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ តាមរយៈជាតិសសៃដែលវាមានផ្ទុកជួយរក្សាភាពប្រក្រតីនៃកម្រិតជាតិខ្លាញ់, អាំងស៊ុយលីន និងជាតិស្ករក្នុងឈាម។

៥. សុខភាពស្បែក ៖ វីតាមីន C ជួយកាត់បន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញលើផ្ទៃមុខ និងបន្តឹងស្បែក។ វីតាមីននេះ គឺចាំបាច់ណាស់ក្នុងការបង្កើតកូឡាជែនដែលជាប្រូតេអ៊ីនមួយក្នុងរាងកាយទទួលខុសត្រូវទប់ស្កាត់បញ្ហាចាស់តាមវ័យនៃស្បែក។

ប្រែសម្រួលដោយ៖ ​ពិសី

 

Related Articles