We TV Cambodia

ក្រូចឆ្មារ​ និង​ ខ្ទឹមស​​​​​ ជាថ្នាំរំលាយខ្លាញ់ដ៏ពូកែ ដោយមិនចាំបាច់​ វះកាត់​ ចាក់​​​​​​​​​​​​​ ឬលេប

ក្រូចឆ្មារ​ និង​ ខ្ទឹមស​​​​​ ជាថ្នាំរំលាយខ្លាញ់ដ៏ពូកែ ដោយមិនចាំបាច់​ វះកាត់​ ចាក់​​​​​​​​​​​​​ ឬលេប

យើងគ្រប់គ្នាបានដឹងរួចមកហើយថា បច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់ដែលកំពុងតែជួបបញ្ហាធាត់ដុះក្បាលពោះ ដោយសារតែទម្លាប់រស់នៅប្រចាំថ្ងៃ និងការទទួលទានអាហារគ្មានផាសុខភាព។ ការធាត់ដុះក្បាលពោះ មិនត្រឹមតែធ្វើឲ្យអ្នកខូចរាងប៉ុណ្ណោះទេ វាក៏អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរមួយចំនួន ដូចជា លើសឈាម ទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។

គ្រូពេទ្យជំនាញសុខភាព បានបង្ហាញថា ការទទួលទានរបបអាហារមានតុល្យភាព ធ្វើលំហាត់ប្រាណជាប្រចាំ ជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងខ្លាញ់ក្បាលពោះ។ តែទោះជាយ៉ាងណា ក្រៅពីវិធីទាំងនេះ ការប្រើប្រាស់ឱសថធម្មជាតិដែលផ្សំឡើងពីក្រូចឆ្មារ និងខ្ទឹមស ក៏អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះបានយ៉ាងឆាប់រហ័សផងដែរ។

ធាតុផ្សំ៖

ខ្ទឹមស​ ២កំពឹស

ក្រូចឆ្មារ ២ផ្លែ

ទឹក​ ១លីត្រ

របៀបអនុវត្ត៖

ដំបូង បកសំបកខ្ទឹមសចេញ ហើយដំឲ្យខ្ទេចរួចទុកមួយឡែក​​ ហាន់ក្រូចឆ្មារជាចំណិតស្តើងទាំងសំបក។ បន្ទាប់ដាក់ខ្ទឹមស និងក្រូចឆ្មារ ដែលហាន់រួចចូលទៅក្នុងឆ្នាំងដែលមានទឹក ហើយដាំឲ្យពុះចំនួន ១៥នាទី។ នៅពេលត្រជាក់ អ្នកអាចទទួលទានម្តងមួយកែវ ក្នុងមួយថ្ងៃឲ្យបាន ៣ដង។

ប្រសិនបើអ្នកមិនសូវចូលចិត្តរសជាតិនៃភេសជ្ជៈនេះទេ អ្នកអាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាបាយបាន។ ក្រោយពេលអនុវត្តបានរយៈពេល ៣ថ្ងៃ អ្នកនឹងចាប់ផ្តើមឃើញពីប្រសិទ្ធភាព។

ប្រែសម្រួលដោយ៖ ពិសី

 

 

Related Articles