We TV Cambodia

ក្រុមអ្នកសារព័ត៌មាន អន្ដរជាតិល្បីៗចុះមកទស្សនៈកិច្ច សិក្សាស្រាវជ្រាវពីទេសចរណ៍នៅកម្ពុជា

ក្រុមអ្នកសារព័ត៌មាន អន្ដរជាតិល្បីៗចុះមកទស្សនៈកិច្ច សិក្សាស្រាវជ្រាវពីទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកសារព័ត៌មាន អន្ដរជាតិ ចំនួន៨នាក់ មកពីស្ថាប័ណ្ណព័ត៌មានល្បីៗជុំវិញពិភពលោក បានចូលមកទស្សនកិច្ចនៅកម្ពុជា ចំនួន៩ថ្ងៃ ដោយចាប់តាំងពីថ្ងៃទី១៦ ដល់ ២៤​ ក្នុងគោលបំណង ទស្សនា​តំបន់ទេសចរណ៍​ក្នុងប្រទេសកម្ពុជាទៅតាមតំបន់គោលដៅ ​មានដូចជាខេត្ដសៀមរាប បន្ទាប់មកខេត្ដព្រះសីហនុ ខេត្ដកំពត ខេត្ដកែប និងរាជធានីភ្នំពេញជាចំនុចចុងក្រោយ។

គោលបំណងមកកាន់ប្រទេសកម្ពុជា ពេលនេះគឺ ដើម្បីសិក្សាស្រាវជ្រាវ ពីសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយបន្ត ប្រាប់ដល់ពិភពលោក និងភ្ញៀវទេសចរឱ្យបានដឹងបានឃើញ ខណៈដែលកម្ពុជាកំពុងត្រូវការដៃគូផ្សព្វផ្សាយបន្ថែមស្រាប់។

ក្រុមអ្នកសារព័ត៌មានទាំងនោះ មានអ្នកខ្លះជាអ្នកសរសេរ Blog របស់សារព័ត៌មាន Canberra Time និងតំណាងសមាគមបោះពុម្ភផ្សាយព័ត៌មានដទៃទៀតមកពីប្រទេសអូស្ត្រាលី, អ្នកខ្លះជាអ្នកសារព័ត៌មាន TAZ សារព័ត៌មាន NZZ វិទ្យុ XY ប្រចាំទីក្រុងប៊ែកឡាំង និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតមកពីប្រទេសអាល្លឺម៉ង់, អ្នកខ្លះទៀតតំណាងមកពីទស្សនាវដ្តី Volkskrant.nl-Daily មកពីប្រទេសហូឡង់ និងមកពីប្រទេសប៊ែលហ្សិក ទស្សនាវដ្តី The Telegraph ទស្សនាវដ្តីឯករាជ្យ (Independent) ទស្សនាវដ្តីភូមិសាស្ត្រ (RGS) សារព័ត៌មាន BBC សារព័ត៌មាន Metro សារព័ត៌មាន Guardian សារព័ត៌មាន Wanderlust ទស្សនាវដ្តីអាហារ និងទេសចរណ៍ ដែលសុទ្ធតែមកពីចក្រភពអង់គ្លេស។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ច នៃអ្នកសារព័ត៌មានក៏បានចូលជួបសម្ដែងការគួរសមជាមួយលោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ថោង រដ្ឋស័ក្កិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្ដិការអន្ដរជាតិ នៅទីស្ដីការក្រសួងទេសចរណ៍ ផងដែរ។

អត្ថបទដោយ៖ Stince

Related Articles