We TV Cambodia

ក្រុមហ៊ុន Visa ចាប់ដៃជាមួយផ្សារទំនើប AEON ជម្រុញការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Visa ចាប់ដៃជាមួយផ្សារទំនើប AEON ជម្រុញការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Visa ចាប់ដៃជាមួយផ្សារទំនើប AEON (ប្រភព៖ Google)

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោកបានប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ជាមួយ Visa កាតតាមរយៈបច្ចេកវិទ្យា Contactless នៅផ្សារទំនើប AEON និង AEON MaxValu ក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទូទាត់សាច់ប្រាក់សម្រាប់ប្រជាជនកម្ពុជា។

ក្រុមហ៊ុន Visa ចាប់ដៃជាមួយផ្សារទំនើប AEON (ប្រភព៖ Google)

ជាមួយនឹងបច្ចេកវិទ្យាទូទាត់ថ្មីនេះ អតិថិជនអាចទូទាត់ថ្លៃទំនិញនៅកន្លែងគិតប្រាក់ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតជាការស្រេច ដោយមិនចាំបាច់ប្រើវិធី “ស៊ក ឬ ឆូត” ដូចមុននោះឡើយ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Visa កាលពីថ្ងៃទី១៨ ខែមិថុនាម្សិលមិញនេះ។

ក្រុមហ៊ុន Visa ចាប់ដៃជាមួយផ្សារទំនើប AEON (ប្រភព៖ Google)

បច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់ជូនអតិថិជននូវមធ្យោបាយលឿនជាងមុនក្នុងការទូទាត់ប្រាក់សម្រាប់ទំនិញរបស់ពួកគាត់នៅផ្សារទំនើប AEON និង AEON MaxValu ហើយអតិថិជនក៏អាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។ ក្រុមហ៊ុនក៏នឹងចាប់ផ្តើមដាក់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactlessនេះ នៅតាមសាខាផ្សារទំនើប AEON និង AEON MaxValu នៅទូទាំងប្រទេសផងដែរ។

ក្រុមហ៊ុន Visa ចាប់ដៃជាមួយផ្សារទំនើប AEON (ប្រភព៖ Google)

លោកស៊ិន ពិសី ជានាយកក្រុមហ៊ុន AEON បានមានប្រសាសន៍ថា៖ « នៅផ្សារទំនើប AEON និងAEON MaxValu យើងផ្តោតការយកចិត្តទុកដាក់លើការផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការដើរផ្សាររបស់ពួកគេ ហើយការផ្តល់ជូនអតិថិជននូវការទូទាត់តាមរយៈបច្ចេកវិទ្យាContactless គឺស្របតាមគោលនយោបាយរបស់យើងផងដែរ។ ប្រសិនបើយើងមើលតាមស្ថានការណ៍បច្ចុប្បន្ន ឃើញថាការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless គឺជាមធ្យោបាយដ៏ល្អមួយដែលអាចជួយធានាដល់អតិថិជនរបស់យើងទទួលបាននូវសុវត្ថិភាព ខណៈពេលដែលពួកគេនៅតែអាចរីករាយក្នុងការទិញទំនិញ»។

ក្រុមហ៊ុន Visa ចាប់ដៃជាមួយផ្សារទំនើប AEON (ប្រភព៖ Google)

សូមជម្រាបដែរថា Visa គឺជាក្រុមហ៊ុនប្រតិបត្តិការហិរញ្ញវត្ថុរបស់អាមេរិក ដែលប្រតិបត្តិការក្នុងប្រទេសចំនួន ១២៣ នៅទូទាំងពិភពលោក និងមានប្រាក់ចំណូលប្រមាណ ២២,៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៩។

អត្ថបទដោយ៖ Nevin

Related Articles