We TV Cambodia

ក្រុមហ៊ុន Toyota គ្រោងនឹងវិនិយោគទឹកប្រាក់រហូតដល់ជិត ២ពាន់លានដុល្លារទៅលើការបង្កើតរោងចក្រឡានអគ្គិសនីក្នុងប្រទេសចិន

ក្រុមហ៊ុន Toyota គ្រោងនឹងវិនិយោគទឹកប្រាក់រហូតដល់ជិត ២ពាន់លានដុល្លារទៅលើការបង្កើតរោងចក្រឡានអគ្គិសនីក្នុងប្រទេសចិន
ក្រុមហ៊ុន Toyota (ប្រភព៖ Google)

ក្រុមហ៊ុន Toyota របស់ជប៉ុនមានគម្រោងក្នុងការបង្កើនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដោយបានបន្ថែមទុនប្រមាណជា  1,84ពាន់លានដុល្លារអាមេរិកដើម្បីផលិតរថយន្តអគ្គិសនីក្នុងប្រទេសចិន។

បើយោងទៅតាមសារពត៌មាន Reuters បានឲ្យដឹងថា រោងចក្រនេះនឹងអាចផលិតរថយន្តអគ្គិសនីថ្មីបានប្រហែលជា ២០០,០០០គ្រឿងជារៀងរាល់ឆ្នាំ។ គម្រោងនេះផងដែរនឹងសាងសង់នៅទីក្រុងធានជីន ដោយសហការជាមួយដៃគូក្នុងស្រុកគឺក្រុមហ៊ុន FAW Group ។

Toyota RAV4 plug-in hybrid (ប្រភព៖ Google)

FAW Group គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនដែលគ្រប់គ្រងដោយរដ្ឋ និងមានការចូលរួមបណ្ដាក់ទុនពីក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនដូចជា Audi, General Motors and Volkswagen ដើម្បីផលិតរថយន្តសម្រាប់ទីផ្សារក្នុងប្រទេសចិន។

ក្រុមហ៊ុន FAW Group (ប្រភព៖ Google)

ចំពោះរោងចក្រថ្មីនេះផងដែរនឹងផលិតរថយន្តប្រភេទ plug-in hybrid, full-electric និងរថយន្តប្រភេទ fuel-cell system។ ក្រៅពីនេះ Toyota ក៏បានចូលរួមបណ្ដាក់ទុកជាមួយក្រុមហ៊ុនផលិតរថយន្តចិន GAC Motor ផងដែរ ដែលវានឹងផ្ដោតទៅលើការផលិតរថយន្តប្រភេទ hybrid Levin (Corolla)។

ឡានអគ្គិសនីរបស់ Toyota (ប្រភព៖ Google)
ឡានអគ្គិសនីរបស់ Toyota (ប្រភព៖ Google)

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles