We TV Cambodia

ក្រុមហ៊ុន Telegram នឹងតម្រូវឲ្យអ្នកប្រើប្រាស់ ត្រូវបង់ថ្លៃសេវា នៅឆ្នាំក្រោយនេះ

ក្រុមហ៊ុន Telegram នឹងតម្រូវឲ្យអ្នកប្រើប្រាស់ ត្រូវបង់ថ្លៃសេវា នៅឆ្នាំក្រោយនេះ

កម្មវិធីទំនាក់ផ្ញើសារ Telegram បានគិតគូយ៉ាងច្បាស់លាស់ ដែលខ្លួននឹងផ្លាស់ប្ដូរឥរិយាបថ ស្វែងរកប្រាក់ចំនូល ដោយតម្រូវឲ្យអ្នកប្រើប្រាស់ ធ្វើការបង់ចំណាយ ថ្លៃសេវាកម្ម ចាប់តាំងពីឆ្នាំ២០២១ខាងមុខ ប៉ុន្ដែក៏នៅមានមុខងារចំនួន ៣ផ្សេងទៀតដែលប្រើប្រាស់ដោយសេរី។ នេះជាការលើកឡើងរបស់លោក លោក Pavel Durov ជនជាតិរុស្ស៊ី ជាស្ថាបនិកកម្មវិធីមួយនេះ កាលពីថ្ងៃទី២៣ កន្លងទៅ។

តាមរយៈភ្នាក់ងារសារព័ត៌មាន CNA លោកបានលើកលើងថា “Telegram នឹងចាប់ផ្តើមបង្កើតប្រាក់ចំណូល ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ” , “យើងនឹងចាប់ផ្តើមដំណើរការមុខងារថ្មីៗរាប់មិនអស់ ហើយនឹងស្វាគមន៍អ្នកប្រើប្រាស់ថ្មី រាប់ពាន់លាននាក់”។ បុរស វ័យ៣៦ឆ្នាំរូបនេះដដែល បានបញ្ជាក់ទៀតថា លោកមិនមានគម្រោងក្នុងការលក់ក្រុមហ៊ុននោះទេ ដូច្នេះចាំបាច់ត្រូវរកមធ្យោបាយផ្សេងទៀតដើម្បីស្វែងរកថវិកាវិញ។

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់ កញ្ចប់ថវិកា ដែលក្រុមហ៊ុននេះត្រូវចំណាយ សម្រាប់ដំណើរការកម្មវិធីមួយ មិនមានការបង្ហាញនោះទេ ចំណែកឯផ្នែក ថ្លៃសេវាកម្ម ក៏មិនទាន់បង្ហាញនោះដែរ ដែលស្ថិតក្នុងលក្ខខណ្ឌណាមួយនោះឡើយ។

ដោយ៖ Stince

Related Articles