We TV Cambodia

ក្រុមហ៊ុន TADA របស់កូរ៉េ ត្រៀមបោះទុនវិនិយោគផលិត​កង់​​អគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន TADA របស់កូរ៉េ ត្រៀមបោះទុនវិនិយោគផលិត​កង់​​អគ្គិសនីនៅកម្ពុជា
រូបតំណាង (ប្រភព៖ internet)

ក្រុមហ៊ុន TADA ដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង កំពុងត្រៀមខ្លួនក្នុងការបោះទុនវិនិយោគផលិតកង់ប្រើប្រាស់អគ្គិសនីនៅកម្ពុជា និងឈានដល់ការនាំចេញដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ានថែមទៀតផង។

អ្នកគ្រប់គ្រងក្រុមហ៊ុន TADA ជាមួយលោក ឡុង ឌីម៉ង់ (ប្រភព៖ ឡុង ឌីម៉ង់ )

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​​ប្រទេស​កូរ៉េ បានឲ្យដឹងថា អគ្គនាយកក្រុមហ៊ុន TADA ជាក្រុមហ៊ុនកូរ៉េដែលបាននិងកំពុងប្រតិបត្តិការម៉ូតូកង់បីនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពី PassApp និង Grab នឹងមានគម្រោងដាក់ទុនវិនិយោគជាង 20លានដុល្លារបន្ថែមទៀត ដើម្បីផលិតកង់បីដោយប្រើប្រាស់អគ្គិសនីនៅកម្ពុជា។

អ្នកគ្រប់គ្រងក្រុមហ៊ុន TADA ជាមួយលោក ឡុង ឌីម៉ង់ (ប្រភព៖ ឡុង ឌីម៉ង់ )

លើសពីនេះទៅទៀត ក្រុមហ៊ុននេះមានមហិច្ចតាឆ្ពោះទៅដណ្ដើមទីផ្សារក្នុងសេវាដឹកជញ្ជូនកង់បីនៅកម្ពុជា និងពង្រីកទៅបណ្ដាប្រទេសដទៃទៀតក្នុងអាស៊ានរួមមាន៖ ថៃ ឡាវ វៀតណាម សិង្ហបុរី និងមីយ៉ាន់ម៉ាជាដើម ដោយផ្ដើមចេញពីកម្ពុជាមុន។

App TADA ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា (ប្រភព៖ TADA Cambodia)

សូមជម្រាបផងដែរថា ក្រុមហ៊ុន  TADA បានចាប់ផ្ដើមចូលមកវិនិយោគលើទីផ្សារវិស័យដឹកជញ្ជូនកង់បីនៅកម្ពុជាកាលពីដើមឆ្នាំ២០១៩ និងកំពុងបន្តប្រតិបត្តិការរបស់ខ្លួនមកដល់បច្ចុប្បន្ន ហើយក៏មានការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើងផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles