
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុន Smart Axiata, Google និង GSMA រួមដៃគ្នាបង្កើតកម្មវិធីពិសេសមួយ
ដើម្បីផ្សព្វផ្សាយពីបច្ចេកវិទ្យាឌីជីតល់ចុងក្រោយ សំរាប់សិស្សនៅតាមសាលារៀនប្រមាណជា
១,៤០០ សាលារៀននៅទូទាំងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Smart Axiata ចេញផ្សាយនៅថ្ងៃទី
២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ គំរោងនៃកម្មវិធីនេះ ត្រូវបានទទួលការគាំទ្រជាផ្លូវការពីក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ នៃរាជរដ្ឋាភិបាលកម្ពុជា។
« The program is strongly supported by Smart’s contribution towards the Royal Government’s Capacity Building and R&D Fund, » នេះជាសំណេរនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន
Smart Axiata ។
ក្រុមហ៊ុន Smart Axiata បានបន្ថែមទៀតថា
កម្មវិធីផ្សព្វផ្សាយពីបច្ចេកវិទ្យាឌីជីតល់នេះ នឹងត្រូវយកទៅផ្សព្វផ្សាយសំរាប់សិស្សថ្នាក់ទី
១០ និងទី ១១ នៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង។
ហើយបើការចាប់ផ្តើមកម្មវិធីនេះប្រកបដោយភាពជោគជ័យ និងត្រូវបានប្រព្រឹត្តទៅយ៉ាងរលូន កម្មវិធីនេះនឹងត្រូវយកទៅអនុវត្តនៅតាមសាលារៀនចំនួនប្រមាណជា ១,៤០០ ទៀត
នៅទូទាំងផ្ទៃប្រទេស។
ទាក់ទងនឹងកម្មវិធីនេះ លោក Feiruz Ikhwan
នាយកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Smart Axiata បានលើកឡើងថា ការផ្សព្វផ្សាយពីបច្ចេកវិទ្យាឌីជីតល់
ជាមធ្យាបាយមួយ ដែលអាចជួយពង្រីកការប្រើប្រាស់ទូរស័ព្ទដៃនៅកម្ពុជា អោយមានចំនួនកាន់តែច្រើនឡើង
ៗ ។
មួយវិញទៀត យោងតាមកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ការពង្រីកចំណេះដឹងពីបច្ចេកវិទ្យាឌីជីតល់នេះ ក៏ជាកត្តាមួយជួយជំរុញសេដ្ឋកិច្ចឌីជីតល់នៅកម្ពុជា អោយដើរតួនាទីដ៏ចំបងនៅក្នុងវិស័យសេដ្ឋកិច្ចជាតិ នៅត្រឹមឆ្នាំ ២០២៣ ។
Rectangular Strategy Phase IV: Preparing for Digital Economy and the Fourth Industrial Revolution
1. Developing and implementing a long-term digital economy strategic framework while classifying digital sector as a sub-sector in the national accounts.
2. Further updating and implementing the telecommunication and ICT development policy, Master Plan for Information and Communication Technology as well as Law on Telecommunication, and relevant regulations, along with the development and implementation of a long-term ICT strategic framework.
3. Further strengthening and expanding the development of necessary supporting infrastructures, including ICT infrastructure, domestic postal and express delivery infrastructure and logistics and electronic payment infrastructure while assessing the possibility of developing a national internet gateway.
4. Promoting the establishment of a legal framework to support digital development, including the implementation of digital government and information security strategy, E-Commerce law, cybercrime law as well as amendment of laws and related regulations which underpin growth and prevent risks in this sector.
5. Developing education and training program by focusing on the broad use of digital technology and incorporation of the use and awareness of digital technology into the academic curriculum, in line with market demand, along with the establishment of partnership mechanism between businesses and universities and vocational training institutions to create new digital skill development and training programs.
6. Developing entrepreneurship and digital ecosystem which is conducive to the creation of new businesses, promoting the use of digital system in business, and establishing an entrepreneur cooperation mechanism within the Royal Government or partnership with private partnership frameworks.
កន្លងមក លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ត្រាំ អ៊ីវតឹក ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងខិតខំធ្វើយ៉ាងណា អោយបណ្តាញ Internet មានល្បឿនលឿន (broadband) គ្របដណ្តប់គ្រប់តំបន់ទីក្រុងទាំងអស់ នៅត្រឹមឆ្នាំ ២០២០ និងគ្របដណ្តប់តំបន់ជនបទបានយ៉ាងហោចណាស់ក៏ ៧០% ដែរ៕
