
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុន Smart Axiata គ្រោងនឹងពង្រីកបណ្តាញ Internet ល្បឿនលឿន 5G អោយបានដល់គ្រប់តំបន់ជនបទនៅទូទាំងប្រទេស ក្នុងគោលបំណងចូលរួមអភិវឌ្ឍប្រទេសកម្ពុជា អោយបានកាន់តែខ្លាំងក្លាឡើងថែមទៀត។
យោងតាមទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ លោក TAN SRI JAMALUDIN IBRAHIM នាយកក្រុមហ៊ុន Smart Ataxia បានត្រូវអនុញ្ញាតអោយចូលជួបសន្ទនាការងារជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាព។
«លោក TAN SRI បានគោរពជម្រាបជូនសម្ដេចតេជោទៀតថាក្រុមហ៊ុន Smart Axiata នឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបន្តទៀតដែលនឹងគ្របដណ្ដប់ទៅតាមទីជនបទនៅទូទាំងប្រទេស» នេះជាសំណេរនៅលើទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
មួយវិញទៀត នៅក្នុងជំនួបសន្ទនានោះ លោកប្រធានក្រុមហ៊ុន Smart Ataxia បានលើកឡើងថា កន្លងមកក្រុមហ៊ុនរបស់លោកបានបោះទុនវិនិយោគបានចំនួនប្រមាណ $1,400 លានដុល្លារហើយ តែក្រុមហ៊ុនរបស់លោកនៅតែបន្តបោះទុនវិនិយោគជាបន្តទៅទៀត ដោយបង្កើតឡើងនូវគំរោងវិនិយោគថ្មីៗថែមទៀត រួមទាំងប្រព័ន្ធ 5G ផងដែរ។
«ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ» នេះជាការលើកឡើងនៅលើទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី។
ទាក់ទងនឹងបញ្ហានេះ នៅក្នុងរបាយការណ៍មួយមានចំណងជើងថា « Benefitting From the Digital Economy» (ដើម្បីទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ចឌីជីតល់) ចេញផ្សាយកាលពីឆ្នាំ ២០១៨ ធនាគារពិភពលោកបានគូសបញ្ជាក់ថាមានបញ្ហាចំនួន ៤ ដែលកម្ពុជាត្រូវគិតគូរដោះស្រាយ ដើម្បីអាចទទួលបាននូវផលប្រយោជន៍ពីសេដ្ឋកិច្ចនៅលើបណ្តាញ Internet ឬសេដ្ឋកិច្ចឌីជីតល់។ បញ្ហាទាំងនោះរួមមាន៖
១. ការទទួលបាននូវសេវា Internet ល្បឿនលឿន នៅមានកំរឹតទាបនៅឡើយ ទោះបីជាការប្រើប្រាស់សេវាទូរស័ព្ទដៃមានចំនួនច្រើនយ៉ាងណាក៏ដោយ។ កត្តានេះធ្វើអោយកម្ពុជាស្ថិតនៅក្រោយគេ បើប្រៀបធៀបទៅនឹងសេវា Internet ក្នុងតំបន់និងក្នុងពិភពលោក។
២. ការប្រើប្រាស់ប្រព័ន្ធឌីជីតល់នៅក្នុងមុខរបររកស៊ី របស់ក្រុមហ៊ុនទាំងឡាយនៅមានកំរឹតទាបនៅឡើយ។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៧ មានតែចំនួនពាក់កណ្តាល នៃក្រុមហ៊ុនឯកជននៅកម្ពុជាតែប៉ុណ្ណោះ ដែលមានគេហទំព័រផ្ទាល់ខ្លួន សំរាប់រក្សាទុកនូវទិន្នន័យនិងឬបង្ហាញទិន្នន័យទាក់ទងនឹងមុខរបររបស់ពួកគេ។ បញ្ហានេះបណ្តាលមកពីការខ្វះខាតនៃសេវារក្សាទុកទិន្នន័យ, ជំនាញ IT នៅមានកំរឹតទាប, និងពុំមានក្របខណ្ឌច្បាប់អោយបានពេញលេញ។
៣. កង្វះខាតនៃការដឹកនាំក្នុងការបង្កើតអោយមានរដ្ឋាភិបាលឌីជីតល់ ទោះបីជាមានការបង្កើតអោយមាននូវមជ្ឍមណ្ឌលទិន្នន័យរបស់រដ្ឋយ៉ាងណាក៏ដោយ។ បានន័យថា កម្ពុជាមិនទាន់មានសេចក្តីណែនាំណាមួយ រួមទាំងស្តង់ដារសុវត្ថភាពទាក់ទងទៅនឹង គេហទំព័រនិងសេវានៅលើបណ្តាញពពក (cloud services) នៅឡើយនោះទេ។
៤. ទាមទារអោយមានការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យច្បាប់, និង ជំនាញ IT អោយបានកាន់តែច្រើនឡើងថែមទៀត ក្នុងគោលបំណងចែករំលែកហេដ្ឋារចនាសម្ព័ន្ធទាំងនោះជាមួយក្រុមហ៊ុនឌីជីតល់ផ្សេងៗ និង បង្កើតច្បាប់និងបទដ្ឋាននានាទាក់ទងនឹង ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) សន្តិសុខលើបណ្តាញ (cybersecurity) និងការបង្កើតអោយមានរដ្ឋាភិបាលឌីជីតល់។
Rectangular Strategy Phase 4
Preparing for Digital Economy and the Fourth Industrial Revolution1. Developing and implementing a long-term digital economy strategic framework while classifying digital sector as a sub-sector in the national accounts.
2. Further updating and implementing the telecommunication and ICT development policy, Master Plan for Information and Communication Technology as well as Law on Telecommunication, and relevant regulations, along with the development and implementation of a long-term ICT strategic framework.
3. Further strengthening and expanding the development of necessary supporting infrastructures, including ICT infrastructure, domestic postal and express delivery infrastructure and logistics and electronic payment infrastructure while assessing the possibility of developing a national internet gateway.
4. Promoting the establishment of a legal framework to support digital development, including the implementation of digital government and information security strategy, E-Commerce law, cybercrime law as well as amendment of laws and related regulations which underpin growth and prevent risks in this sector.
5. Developing education and training program by focusing on the broad use of digital technology and incorporation of the use and awareness of digital technology into the academic curriculum, in line with market demand, along with the establishment of partnership mechanism between businesses and universities and vocational training institutions to create new digital skill development and training programs.
6. Developing entrepreneurship and digital ecosystem which is conducive to the creation of new businesses, promoting the use of digital system in business, and establishing an entrepreneur cooperation mechanism within the Royal Government or partnership with private partnership frameworks.
