ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលទើបតែបិទរោងចក្រ ពីប្រទេសកូរ៉េ និងរើខ្សែផលិតកម្មមកកាន់ប្រទេសវៀតណាម ក្រោយពេលមានការផ្ទុះខ្លាំងមេរោគ កូវីដ១៩ បានស្នើរទៅកាន់រដ្ឋាភិបាល វៀតណាម លើកលែងករណីនៃការ កំណត់ដាក់ដោយឡែក ក្នុងតំបន់មានសុវត្ថិភាព១៤ ចំពោះបុគ្គលិក វិស្វករ ដែលចំនួន ៧០០នាក់ពីប្រទេសកូរ៉េ។
ក្រុមហ៊ុន Samsung បានបញ្ជូនវិស្វកររបស់ខ្លួនចំនួន ៧០០នាក់ ទៅកាន់រោងចក្រនៅប្រទេសវៀតណាម ស្របពេលដែល វៀតណាមទើបតែចេញច្បាប់ថ្មីរឹតបណ្ដឹងដល់ ចំណូលស្រុក ដែលស្ថិតក្នុងតំបន់គោលដៅ ពោលបណ្ដាប្រទេសដែលមាន ការផ្ទុះ កូវីដ១៩ខ្លាំង ក្នុងនោះមានកូរ៉េខាងត្បូង និងចិនជាដើម។ ហេតុដូច្នេះ រាល់ការចំណាកស្រុក ចូលមកកាន់វៀតណា ជនទាំងអស់ត្រូវតែកំណត់ដាក់នៅតំបន់ ដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីត្រួតពិនិត្យ នឹងធានាឲ្យមានសុវត្ថិភាព។
Samsung បានសម្រេចផ្លាស់ប្ដូរខែ្សចង្វាក់ផលិតកម្មយ៉ាងឆាប់រហ័ស មកកាន់វៀតណាម នេះ គឺព្រោះតែ ដើម្បបន្ដគម្រោង ផលិតផ្ទាំងអេក្រង់ OLED និងផលិតផលជំនាន់ថ្មីៗបន្ថែមទៀត ក្នុងដំណើរការ ដើមឆ្នាំនេះ។ សម្រាប់គម្រោងនេះ ក្រុមហ៊ុន នឹងសម្រេចការផលិតរបស់ខ្លួន ឲ្យបាន២០ម៉ឺនគ្រឿងក្នុងមួយខែ។
ប្រទេសកូរ៉េខាងត្បូង បានក្លាយជាទៅជា ជនរងគ្រោះទី២បន្ទាប់ពីចិនដែលមាន ករណីឆ្លងមេរោគ កូវីដ១៩ មកទល់ពេលនេះ មានចំនួនជិត ៨ពាន់នាក់ទៅហើយ។ យ៉ាងនេះហើយទើប រាល់ការធ្វើដំណើរ ទៅកាន់បណ្ដាប្រទេស ផ្សេងទៀតមានការពិបាកខ្លាំង តាមទិន្ន័យបានបង្ហាញថា មានប្រទេសមិនក្រោម ១០០ នោះទេ ដែលត្រូវបាន រឹតបណ្ដឹងជើងហោះហើរប្រទេសកូរ៉េ។
អត្ថបទដោយ៖ Stince
