We TV Cambodia

ក្រុមហ៊ុន Samsung នឹងប្ដូរចង្វាក់ផលិតផលជំនាន់ក្រោយ ទៅកាន់ប្រទេសវៀតណាម

ក្រុមហ៊ុន Samsung នឹងប្ដូរចង្វាក់ផលិតផលជំនាន់ក្រោយ ទៅកាន់ប្រទេសវៀតណាម

បរទេស៖ ក្រោយពីរងឥទ្ធពលខ្លាំង ពីមេរោគ ខូវីដ១៩ ក្រុមហ៊ុនផលិតទូរស័ព្ទដៃទំនើបរបស់កូរ៉េ បានប្រកាស​ថា នឹងផ្លាស់ប្ដូរចង្វាក់ផលិតកម្មរបស់ខ្លួនពីប្រទេសកូរ៉េ ខាងត្បូង ទៅកាន់ប្រទេសវៀតណាម។ សេចក្ដីសម្រេចនៃការផ្លាស់ប្ដូរនេះត្រូវបានធ្វើឡើងក្រោយពេល​ដែល​ មានការឆ្លងរាលដាលដល់បុគ្គលិក ម្នាក់​ក្នុងរោងចក្រ។ Samsung បានបង្ខំចិត្ដបិទរោងចក្រផលិត បណ្ដោះអាសន្ន តាំងតែពីថ្ងៃទី ៨មីនា មកម្ល៉េះ។

ការផ្លាស់ប្ដូរ គម្រោងមកកាន់ប្រទេសវៀតណាម ក្រុមហ៊ុន Samsung Group នឹងដាក់វិធានការផលិត ឲ្យបានដល់ទៅ ២០ម៉ឺនគ្រឿង ក្នុងរយៈពេល១ខែ រួចដឹកផលិតផលនេះ នាំចូលទៅកាន់ប្រទេស កូរ៉េវិញ នៅត្រឹមចុងខែមីនា ទម្រាំតែ ស្ថានភាពប្រទេស ស្ងប់ស្ងាត់បន្ដិច អំពីការរាតត្បាត មេរោគ កូវីដ១៩ នោះក្រុមហ៊ុន នឹងផ្លាស់ប្ដូរទៅ ប្រទេសខ្លួនវិញ។

បុគ្គលិក Samsung មកទល់ពេលនេះ មានអ្នកឆ្លង មេរោគ ខូវីដ ចំនួន៦នាក់ហើយ ដែលបុគ្គលិកទាំង៦នោះ បានធ្វើការ ក្នុងរោងចក្រ Gumi ដែលមានចម្ងាយប្រវែង ៥០គម ពីទីក្រុង Daegu ជាទីក្រុងដែលផ្ទុះខ្លាំងមេរោគកូវីដ១៩ ក្នុងប្រទេសកូរ៉េ។

ទន្ទឹមគ្នានោះដែរ កាលពីថ្ងៃទី ៦ខែមីនា ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅ វៀតណាម បានដាក់សំណើរ ដល់រដ្ឋាភិបាលវៀតណាម ឲ្យអនុញ្ញាត ដល់ក្រុមហ៊ុន សំាស៊ុង និងអ្នកជំនាញការទាំងអស់ កុំឲ្យដាក់ពួកគេក្នុងតំបន់ដាច់ដោយឡែក។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាំស៊ុង បានបង្កើតរោងចក្រនៅប្រទេសវៀតណាម ប្រមាណជា លើសពី ១ឆ្នាំមកហើយ ខណៈដែលមានការផលិត ទូរស័ព្ទដៃជាច្រើនគ្រឿង នាំចេញទៅក្រៅប្រទេស ទូទាំងពិភពលោក។

ដោយ៖ Stince

Related Articles