We TV Cambodia

ក្រុមហ៊ុន ROYAL Group សម្រេចបោះទុន ៣៥ លានដុល្លារ សាង​សង់​ផ្លូវប្រវែង​៧០គម​ នៅកោះរ៉ុង

ក្រុមហ៊ុន ROYAL Group សម្រេចបោះទុន ៣៥ លានដុល្លារ សាង​សង់​ផ្លូវប្រវែង​៧០គម​ នៅកោះរ៉ុង

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចុះហត្ថលេខា សម្រេចបោះទុន ៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍកោះរ៉ុងទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ល្អស្រស់បែបធម្មជាតិ។ គម្រោងសាងសង់ផ្លូវបេតុងមួយនេះ ដោយក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្រ្តាក់សិន ខូអិលធីឌី របស់ប្រទេសចិន។

ក្នុងពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី ក្រោមការចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ជាមួយនឹងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្ដ្រាក់សិន ខូអិលធីឌី ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ នៅសណ្ឋាគារ Goddess of Liberty Hotel and Resort ភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ។

ការរំពឹងទុក សម្រាប់ភាគីទាំងសងខាងគឺ គម្រោងសាងសង់ផ្លូវនេះនឹងជួយជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកា ៣៥លានដុល្លារ ហើយនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីឆ្នាំ២០១០។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះរ៉ុង គឺជាការបង្ហាញវឌ្ឍនភាពថ្មីមួយទៀត ដែលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានខិតខំជំរុញគោលដៅអភិវឌ្ឍន៍របស់ខ្លួន ឆ្លើយតបទៅតាមកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលបានប្រគល់ជូន។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានកិច្ចព្រមព្រាងវិនិយោគលើ កោះរ៉ុងចំនួន៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីដ្ឋានទេសចរធម្មជាតិ។

(ប្រភពរូបភាពពី Royal Group Careers)

ដោយ៖ Stince

Related Articles