We TV Cambodia

ក្រុមហ៊ុន Royal Groupបានបើកដំណើរការអគារពណិជ្ជកម្មភ្លោះកម្ពស់៦៨ជាន់ខ្លួនឈ្មោះ Royal Oneហើយ

ក្រុមហ៊ុន Royal Groupបានបើកដំណើរការអគារពណិជ្ជកម្មភ្លោះកម្ពស់៦៨ជាន់ខ្លួនឈ្មោះ Royal Oneហើយ

ដោយ៖ឧត្តម

ភ្នំពេញ៖អគារពណិជ្ជកម្មភ្លោះ Royal One កម្ពស់៦៨ជាន់ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយបន្ទាប់ពីស្វែងរកដៃគូនិងក្រុមហ៊ុនដែលមានបទពិសោធន៍ព្រមទាំងមានស្តង់ដារបែបអន្តរជាតិផងដែរ។

ក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនរបស់អ្នកឧកញ្ញាគិត ម៉េង កំពុងចាប់ផ្តើមសាងសង់អគារពណិជ្ជកម្មភ្លោះកម្ពស់៦៨ជាន់ Royal One ហើយត្រូវបានបើកដំណើរការកាលពីថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ ដោយមានរៀបចំពិធីក្រុងពាលីដើម្បីសុំសេចក្តីសុខក្នុងពេលដំណើរការនៃការសាងសង់នេះផ្ទាល់។
មជ្ឈមណ្ឌលពណិជ្ជកម្មកម្ពស់៦៨ជាន់នេះ គឺសាងសង់ឡើងលើផ្ទៃដីទំហំ៤,០៣៦ម៉ែត្រការ៉េក្រោមទុនវិនិយោគទឹកប្រាក់ប្រមាណ២៣០លានដុល្លារអាមេរិក ដោយការសាងសង់អគារនេះគ្រោងចំណាយរយះ៥ឆ្នាំដើម្បីបញ្ចប់ការសាងសង់អោយរួចរាល់ជាស្ថាពរ។

ទន្ទឹមនឹងនេះទៀតសោធ មជ្ឈមណ្ឌលពណិជ្ជកម្មRoyal One បានជ្រើសរើសទីតាំងដែលមានសក្តានុពលនិងជាតំបន់ចលករមនុស្សគឺ ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីមន្នីវង្ស ព្រមទាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងប្រជុំដោយអគារខ្ពស់ៗដូចជា អគារកាណាឌីយ៉ា អគារវឌ្ឍនៈថៅវើរ រួមទាំងអគារ Exchange Square ជាដើម។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការសាងសង់មជ្ឈមណ្ឌលពណិជ្ជកម្មនេះគឺបានសហការរួមគ្នាជាមួយវិនិយោគិនចិន បោះទុនទឹកប្រាក់ចំនួន២៣០លានដុល្លារ សាងសាង់អគារភ្លោះពាណិជ្ជកម្មកំពស់៦៨ជាន់នេះ។

អ្នកឧកញ្ញ៉ា មានប្រសាសន៍ថា៖« វត្តមានអគារភ្លោះដ៏ប្រណិតនេះ នឹងចូលរួមចំណែកនៃមោទនភាពជាតិរបស់កម្ពុជា ដែលបង្ហាញឲ្យឃើញពីសមត្ថភាព និងភាពរីកចម្រើនរបស់មាតុប្រទេស និងផ្សព្វផ្សាយលើឆាកអន្ដរជាតិ»។
សូមជម្រាបថា មជ្ឈមណ្ឌលពាណិជ្ជកម្ម Royal One នឹងមានសេវាកម្មចម្រុះដូចជា ខុនដូ ផ្សារទំនើប សណ្ឋាគារ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗជាដើម៕

Related Articles