We TV Cambodia

ក្រុមហ៊ុន Oakwood ដាក់ផែនការពង្រីកសាខារបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឲ្យបាន ២០បន្ថែមទៀតក្នុងរយៈពេល ២ឆ្នាំខាងមុខ

ក្រុមហ៊ុន Oakwood ដាក់ផែនការពង្រីកសាខារបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឲ្យបាន ២០បន្ថែមទៀតក្នុងរយៈពេល ២ឆ្នាំខាងមុខ
ក្រុមហ៊ុន Oakwood Asia Pacific Limited (ប្រភព៖ Google)

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Oakwood Asia Pacific Limited បានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើ​ផែនការ​រៀបចំ​ជាបន្ទាន់​នូវ​ការពង្រីក​សាខា​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកឲ្យបាន ២០សាខា ក្នុងរយៈពេល ២ឆ្នាំខាងមុខនេះ។

គម្រោងនេះដែរ ត្រូវបានសហការ​ជា​ដៃគូ​យុទ្ធសាស្ត្ររវាងក្រុមហ៊ុន Oakwood ជាមួយនឹង​ក្រុមហ៊ុន​ Dwellworks ដែលជាក្រុមហ៊ុនផ្តល់​សេវាកម្ម​អន្តរជាតិ ដើម្បី​ផ្តល់​សេវាកម្ម​បដិសណ្ឋាកិច្ច និង​បម្រើការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទូទាំង​សកលលោក។

គ្រោងផ្សេងៗរបស់ក្រុមហ៊ុន Oakwood (ប្រភព៖ Google)

បើតាមលោក Dean Schreiber នាយក​ប្រតិបត្តិ Oakwood និង​ជានាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បានឲ្យដឹងថា Dwellworks គឺជា​ក្រុមហ៊ុន​ដ៏​ឆ្នើមដែល​បម្រើលើ​វិស័យ​ឧស្សាហកម្ម​លំនៅដ្ឋាន​សាជីវកម្ម និង​ជា​ដៃគូ​យូរអង្វែង​របស់​ក្រុមហ៊ុន​យើង។ ចំពោះការសហការនេះដែរ វានឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន Oakwood ផ្តោតលើ​ការអភិវឌ្ឍបដិសណ្ឋារកិច្ច​របស់ខ្លួន ចំណែកឯក្រុមហ៊ុន Dwellworks មាន​តួនាទី​ពង្រីក​យុទ្ធសាស្ត្រ​របស់ខ្លួន​នៅក្នុង​វិស័យ​លំនៅដ្ឋាន។

គ្រោងផ្សេងៗរបស់ក្រុមហ៊ុន Oakwood (ប្រភព៖ Google)

គូសបញ្ជក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Oakwood មានសេវាកម្មចំនួន៦ ដែល​ស្ថិតក្រោម​យីហោរបស់​ក្រុម​ហ៊ុននេះ ដែល ឮមាន​ដូចជា Oakwood Premier, Oakwood Apartments, Oakwood Residence, Oakwood Suites, Oakwood ស្ទូ​ឌី​យោ និង Oakwood WaterWalk ។

អត្ថបទដោយ៖ Nevin

ប្រភព ក្នុងស្រុក

Related Articles