We TV Cambodia

ក្រុមហ៊ុន NAGA Corp បោះទុន ៣៥០លានដុល្លារសាងសង់ China Town ក្នុងខេត្តសៀមរាប

ក្រុមហ៊ុន NAGA Corp បោះទុន ៣៥០លានដុល្លារសាងសង់ China Town ក្នុងខេត្តសៀមរាប

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Naga Corp បានឲ្យដឹងថា ខ្លួននឹងបោះទុនវិនិយោគប្រមាណ ៣៥០លានដុល្លារ ក្នុងគម្រោងសាងសង់​រមណីយដ្ឋាន «Angkor Lake of Wonder» លើ​ផ្ទៃដី​ ៧៥​ហិកតា និងមាន​ចម្ងាយ ​៥០០ ​ម៉ែត្រ​ពី​ឧទ្យាន​អង្គរ ខេត្តសៀមរាប។

គម្រោងដ៏ធំសម្បើមរបស់ក្រុមហ៊ុន Naga Corp នេះ នឹងរួមមានសណ្ឋាគារលំដាប់ផ្កាយ​មួយ ​ដែលមាន​រចនាបទបែប​​ខ្មែរនៅ​ចំ​កណ្តាល​គម្រោង, ​​ឧទ្យាន​ទឹក,​  ទីក្រុងចិន (China Town)ç ​ឧទ្យាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ​បែបទំនើប, ​ប្រឡា​យទឹកស្អាត, កន្លែងកម្សាន្តតាមដងទឹក, កន្លែងធុរកិច្ច និង​សួន​វប្បធម៌​ជាដើម​​។

មិនតែប៉ុណ្ណោះ ក៏មានមណ្ឌលកម្សាន្តមួយទៀតផងដែរ មានឈ្មោះថា «សៀមរាបឆាយណាថោន» (Siem Reap China Town) ដែលមាននូវអាហារ Street Food ហាងតន្រ្តី និងការដើរទិញឥវ៉ាន់ផងដែរ។

សូមបញ្ជាក់ថា គម្រោង​នេះនឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅឆ្នាំ​២០២៥​ ដោយទទួលបានការជួលពីរាជរដ្ឋាភិបាលកម្ពុជាក្នុងរយះពេល ៥០ឆ្នាំ ពោលគឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០៧០។

អត្ថបទដោយ៖ Nevin

Related Articles