We TV Cambodia

ក្រុមហ៊ុន Microsoft រឹបអូស​យក​អាស័យដ្ឋាន​គេហទំព័រ​​​របស់​​ប្រទេស​កូរ៉េ​ខាង​ជើង​ចំនួន ៥០

ក្រុមហ៊ុន Microsoft រឹបអូស​យក​អាស័យដ្ឋាន​គេហទំព័រ​​​របស់​​ប្រទេស​កូរ៉េ​ខាង​ជើង​ចំនួន ៥០

ដោយៈ ទិន សុខាវុធ

ក្រុមហ៊ុន​យក្ស Microsoft បាន​លើកឡើងថា ពួក​គេ​បាន​ទទួល​សិទ្ធិ​​ពី​តុលាការ​អាមេរិកាំង​ហើយ ក្នង​ការរឹបអូស​​យក​បណ្តា​​អាស័យដ្ឋានគេហទំព័រ​ទាំងឡាយ​ណា (domain) ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ជា​របស់​ពួក​ឧក្រិដ្ឋជន​លើ​បណ្តាញ​ មាន​គោលដៅ​វាយ​ប្រហារ​​តាម​បណ្តាញ​ Internet ទៅ​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ស្រាវជ្រាវ និង ជន​ស្លូតត្រង់​ដទៃ​ទៀត​។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ ក្រុមហ៊់ុន Microsoft បាន​បរិយាយ​យ៉ាង​លំអិត​ថា តុលាការ​អាមេរិកាំង​បាន​អនុញ្ញាត​អោយ​ក្រុមហ៊ុន​របស់​ពួកគេ រឹបអូស​យក​អាស័យដ្ឋាន​គេហទំព័រ​របស់​ពួក​ឧក្រិដ្ឋជន​ទាំងនោះ​ចំនួន ៥០ អាស័យដ្ឋាន ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​បណ្តាញ​ Internet ដោយ​ប្រើប្រាស់​ឈ្មោះ​និង​ផ្លាក​សញ្ញា​របស់​ក្រុមហ៊ុន​​ Microsoft ។

ក្រុមហ៊ុន Microsoft បាន​អោយ​ដឹងទៀត​ថា ក្រុម​ប្រឆាំង​ឧក្រឹដ្ឋកម្ម​ឌីជីតល់​របស់​ក្រុមហ៊ុន បាន​បើក​ការស៊ើប​អង្កេត និង​បានរកឃើញថា ក្រុម​ឧក្រឹដ្ឋជន​ឌីជីតល់​​មួយ​ក្រុម​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ​ដែល​មាន​ឈ្មោះ​ថា «Thallium» បាន​លួច​ក្លែង​បន្លំ​​អ៊ីមែល​របស់​ពួកវា ថា​ជា​អ៊ីមែល​របស់​ក្រុមហ៊ុន Microsoft ដើម្បី​ទទួល​បាន​នូវ​ការ​ទុកចិត្តពី​អ្នក​ប្រើប្រាស់​ Internet និង​ដែល​អាច​ទទួល​នូវ​​​ពាក្យ​សំងាត់សំរាប់​ចូល​ទៅ​ក្នុង​គណនីទាំងឡាយ​​នៅ​លើ​បណ្តាញ​ Internet របស់​ពួក​អ្នកប្រើប្រាស់​ទាំងនោះ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *