We TV Cambodia

ក្រុមហ៊ុន Metfone ផ្ដល់ការបញ្ចុះតម្លៃលើកញ្ចប់សេវាអ៊ីនធឺណិតរហូតដល់៥០% ដើម្បីជួយដល់សិស្សានុសិស្សក្នុងសិក្សាតាមអនឡាញ

ក្រុមហ៊ុន Metfone ផ្ដល់ការបញ្ចុះតម្លៃលើកញ្ចប់សេវាអ៊ីនធឺណិតរហូតដល់៥០% ដើម្បីជួយដល់សិស្សានុសិស្សក្នុងសិក្សាតាមអនឡាញ
រួបតំណាង (ប្រភព៖ Google)

ក្រុមហ៊ុន Metfone ផ្ដល់​ការ​​បញ្ចុះ​តម្លៃ​លើ​កញ្ចប់​សេវា​អ៊ីនធឺណិត​​៥០% តាម​រយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​​​​ឱ្យ​អតិថិជន ក៏ដូចជាសិស្សានុសិស្ស​អាច​ទស្សនា​វីដេអូ​មេរៀន​​តាម​អ៊ីនធឺណិត​​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។

កម្មវិធីបញ្ចុះតម្លៃ៥០% របស់មិត្តហ្វូន (ប្រភព៖ ហ្វេសប៊ុក)

ការបញ្ចុះតម្លៃសេវា​អ៊ីនធឺណិត​​នេះដែរ គឺដើម្បីជួយដល់សិស្សានុសិស្សដែលកំពុងតែសិក្សាតាមរយៈអនឡាញ (E-learning) ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ដែលធ្វើឲ្យគ្រឹះស្ថានសិក្សាត្រូវជាផ្អាកបណ្ដោះអាសន្ន និងតម្រូវឲ្យសិស្សសិក្សាតាមរយៈអនឡាញវិញម្ដង។

គូសបញ្ជាក់ផងដែរថា ការ​បញ្ចុះ​តម្លៃ​នេះ​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី​០១ ខែមេសា ដល់ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ​២០២០​​នេះប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles