We TV Cambodia

ក្រុមហ៊ុន Krungsri Finnovate របស់ថៃសម្លឹងមើលឱកាសវិនិយោគក្នុងការបង្កើតអាជីវកម្មថ្មីៗនៅកម្ពុជា

ក្រុមហ៊ុន Krungsri Finnovate របស់ថៃសម្លឹងមើលឱកាសវិនិយោគក្នុងការបង្កើតអាជីវកម្មថ្មីៗនៅកម្ពុជា

លោក Thakorn និងសមាជិកក្រុមហ៊ុន Krungsri Finnovate (ប្រភព៖ Google)

ក្រុមហ៊ុន Krungsri Finnovate គឺជាក្រុមហ៊ុនបណ្ដាក់ទុនក្រោមការគ្រប់គ្រងរបស់ធនាគារ Bank of Ayudhya (BAY) គម្រោងនេះមានទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក ដែលផ្ដោតទៅលើគម្រោង៣ នៅឆមាសទី១ ឆ្នាំ២០២០នេះ ហើយក្រុមហ៊ុននេះកំពុងសម្លឹងមើលឱកាសក្នុងការចូលមកវិនិយោគនៅកម្ពុជា រួមនិងប្រទេសជិតខាងកម្ពុជាផងដែរ។

(ប្រភព៖ Google)

ធនាគារ Bank of Ayudhya (ប្រភព៖ Facebook)

គម្រោងទាំង៣ ដែលក្រុមហ៊ុននេះផ្ដោតក្នុងការវិនិយោគរួមមាន Proptech Agritech និង Payment ហើយជាប្រភេទក្រុមហ៊ុន startup តែប៉ុណ្ណោះ។

លោក Thakorn ប្រធានផ្នែកធនាគារឌីជីថល និងការច្នៃប្រឌិតថ្មីនៅធនាគារ Bank of Ayudhya (BAY)បាននិយាយថា ១០លានដុល្លារគឺត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះនៃការវិនិយោគនៅឆ្នាំនេះ ហើយក្រុមហ៊ុននឹងបន្ថែមទុនបន្ថែមទៀតបើសិនជាចាំបាច់។

(ប្រភព៖ Facebook)

(ប្រភព៖ Facebook)

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *