We TV Cambodia

ក្រុមហ៊ុន Koompi ចាប់ដៃជាមួយក្រុមហ៊ុនជប៉ុនមួយ ជម្រុញវិស័យអប់រំនៅកម្ពុជា

ក្រុមហ៊ុន Koompi ចាប់ដៃជាមួយក្រុមហ៊ុនជប៉ុនមួយ ជម្រុញវិស័យអប់រំនៅកម្ពុជា

ក្រុមហ៊ុន Koompi ដែលជាក្រុមហ៊ុនកុំព្យួទ័ររបស់ខ្មែរ បានចាប់ដៃសហការជាមួយក្រុមហ៊ុន Think!Think! របស់ជប៉ុនក្នុងការជម្រុញវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ពិសេសលើផ្នែកបច្ចេកវិទ្យា។

ការចុះហត្ថលេខាសហការគ្នារវាង koompi និង think think

លោក ថុល រឹទ្ធី ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Koompi បានប្រាប់ឲ្យដឹងថា ​អ្នក​រាល់គ្នា​អាចមាន​លទ្ធភាព​ក្នុង​ការទិញ​កុំព្យូទ័រ​របស់​យើង​ក្នុងតម្លៃ​សមរម្យ ខណៈដែល​តម្លៃ​បច្ចុប្បន្ន​គឺ ១៦៨,៩៩ដុល្លារ ហើយយើង​គ្រោង​នឹង​បញ្ចុះតម្លៃមកត្រឹម ៩៩ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​។ លើសពីនេះទៀត យើងចង់​ឲ្យ​សិស្ស​ម្នា​ក់មាន​កុំព្យូទ័រ​មួយ ហើយយើង​កំពុងតែ​ស្ថិតក្នុង​ដំណើរ​ការផលិត​កុំព្យូទ័រ​យួរដៃ​ដែល​អាច​សាក​ថ្ម​កុំព្យូទ័រ​តាមរយៈ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​មិន​តម្រូវ​ក្នុងការ​ប្រើប្រាស់​អគ្គិសនី​ទៀត​ទេ​។​

ការចុះហត្ថលេខាសហការគ្នារវាង koompi និង think think

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Think!Think! លោក Daiki Watanabe បានឲ្យដឹងថា KOOMPI ផលិត Hardware ល្អ​បំផុត ខណៈ​យើង​គឺជា​ក្រុមហ៊ុន​ផ្នែក​ software ល្អ​បំផុត​មកពី​ប្រទេស​ជប៉ុន​ ហើយយើង​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ផ្តល់នូវ​ផលិតផល​ថ្មី​របស់ KOOMPI OS ដោយមាន​ការប្រើប្រាស់​ក​ម្ម​វិធី Think!Think!​។ បច្ចុប្បន្ន អ្នក​រាល់គ្នា​អាច​ទទួលបាន​កុំព្យូទ័រ​ដែលមាន​ផ្នែក​រឹង ​និង​ផ្នែក​ទន់​ដែល​ល្អ​បំផុត​ដើម្បី​សិក្សា​ក្នុងតម្លៃ​សមរម្យ​។​

កុំព្យួរទ័រ koompi

សូមជម្រាបថា Think!Think! គឺជាកម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​លេខ១ របស់​ជប៉ុន ដែលផ្ដល់នូវការ​អភិវឌ្ឍ​ជំនាញ​បញ្ញា ​និង​សមត្ថភាព​ដោះស្រាយ​បញ្ហា ហើយនឹង​ក្លាយជា​កម្មវិធី​ដំបូង​គេ​នៅក្នុង​កុំព្យូទ័រ Koompi ម៉ូ​ឌែ​ល E11 ថ្មី​ដែល​រចនា​ឡើងជា​មួយឈុត​សិក្សា​សម្រាប់​សិស្សានុសិស្ស​ក្នុងតម្លៃ​សមរម្យ​បំផុត​។​

អត្ថបទដោយ៖ Nevin

Related Articles